
ក្តីសុខពេញទី! Freshie Boy កែវ បូរ៉ា កំពុងសំងំសាងសុភមង្គលនឹងភរិយាជា Freshie Girl រូបនេះ
មហាជនអ្នកនិយមតាមដានកម្មវិធីប្រកួត Freshie Girl & Boy ជារៀងរាល់ឆ្នាំ ច្បាស់ជាចងចាំនៅឡើយនូវ Freshie Boy ចំណាត់ថ្នាក់លេខ ១ ជំនាន់ទី ៧ ឆ្នាំ ២០០៨ គឺ លោក កែវ បូរ៉ា ហើយក្រោយពីទទួលបានជ័យលាភីលេខ ១ Freshie Boy រូបនេះ ក៏បានបន្តដំណើរជាពិធីករ និង តារាសម្តែងខ្សែភាពយន្តជាច្រើនទៀតផង ។
ដោយឡែករហូតមកដល់ឆ្នាំ ២០១៥ អតីត Freshie Boy និង ជាតារាប្រុសទទួលបានប្រជាប្រិយភាព លោក កែវ បូរ៉ា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ សាងគ្រួសារជាមួយភរិយាដ៏ស្រស់ស្អាតជាកូនកាត់ខ្មែរ-ប៊ុលហ្គារី ដែលគឺជាអតីត Frshie Girl ចំណាត់ថ្នាក់លេខ ៣ ជំនាន់ទី ១០ ឆ្នាំ ២០១១ គឺអ្នកនាង បូប៊ី រស្មី ។ លើសពីនេះភរិយារបស់លោក ត្រូវបានគេស្គាល់ថាជាបងស្រីបង្កើតរបស់តារាស្រី Stella ដែលកំពុងទទួលបានការគាំទ្រខ្លាំងពេលបច្ចុប្បន្ន ។
ក្រោយពីរៀបការសាងគ្រួសារដ៏មានសុភមង្គលនឹងសិស្សប្អូនក្នុងវិស័យសិល្បៈរបស់ខ្លួនហើយនោះ បច្ចុប្បន្នអតីត Freshie Boy និង Freshie Girl ខាងលើនេះ ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង កូនស្រីម្នាក់ ៕