មិត្តភក្ដិគ្នារាប់ឆ្នាំ សុខៗ ចំរើន សុភ័ក្រ្ត បញ្ជាក់ពីទំនាក់ទំនងទៅកាន់ ប៉ាច គីមមួយ ច្បាស់ៗបែបនេះ
តារាចម្រៀងស្រីវ័យក្មេងពីរដួងដែលអាចនិយាយបានថាកំពុងបោះជំហ៊ានយ៉ាងរលូននៅលើវិថីសិល្បៈ ចំរើន សុភ័ក្រ្ត និង ប៉ាច គីមមួយ ត្រូវបានគេដឹងថា អ្នកទាំងពីរមានទំនាក់ទំនងជាមិត្តសម្លាញ់នឹងគ្នារាប់ឆ្នាំមកហើយ ។
ច្រើនឆ្នាំមកនេះ តារាចម្រៀងទើបលេចពន្លកតាមរយៈកម្មវិធីការប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ១ ក្នុងឆ្នាំ ២០១៤ ទាំងពីរដួងនេះ តែងបង្ហាញសកម្មភាពជិតស្និទ្ធគ្នាខ្លាំង មិនថាការបង្ហោះរូបថត ការលេងសើចជាមួយគ្នា ជាពិសេសពេលដល់ថ្ងៃពិសេសដូចជាខួបកំណើតរបស់ភាគីម្ខាងៗជាដើម ពួកគេមិនភ្លេច Surprise គ្នាទៅវិញទៅមកនោះទេ ។
ថ្មីៗនេះ តារាចម្រៀង ចំរើន សុភ័ក្រ្ត បានបង្ហោះរូបថតមួយសន្លឹក ព្រមទាំងសរសេរ Caption យ៉ាងមានន័យដើម្បីជាការបង្ហាញដល់សាធារណជនឱ្យជ្រាបកាន់តែច្បាស់ថា មិត្តភក្ដិរវាងនាង និង តារាស្រីរូបស្រស់ ប៉ាច គីមមួយ នៅល្អូកល្អិននឹងគ្នាខ្លាំងមិនប្រែប្រួលនោះទេ ។
ចំរើន សុភ័ក្រ្ត រៀបរាប់តែមួយឃ្លាយ៉ាងខ្លីតែមានន័យធ្វើឱ្យមហាជនសរសើរថា «មិត្តភាពយើងមិនមែនក្លែងក្លាយ Pach Kimmouy» ។ លើសពីនេះ នាងនៅឆ្លៀតនិយាយពាក្យលេងសើចទៅកាន់មិត្តសម្លាញ់ទៀតថា «សំខាន់គេខ្ពស់ជាងហើយគេស្គមជាងទៀត គួរយល់ហើយអាឆើតឆាយ» ។
ឃើញដូចនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ជាពិសេសអ្នកគាំទ្រពួកគេទាំងពីរផ្ទាល់ លួចសរសើរពីមិត្តភក្ដិ និង ការរាប់អានគ្នាស្មោះអស់ពេញបេះដូងរបស់តារាចម្រៀងពីររូបមិនស្ទើរនោះទេ ៕