កែវ ចាន់និមល ត្រូវទៅឆ្ងាយ ប៉ែន ស្រីពេជ្រ ស៊ូធ្វើរឿងនេះមុនថ្ងៃកំណើតឱ្យ យ៉ាងរំភើប
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈជាច្រើន បានចូលរួមជូនពរពិធីការិនី កែវ ចាន់និមល នៅថ្ងៃខួបកំណើត ហើយជាមួយគ្នានេះ ពិធីការិនីល្បីឈ្មោះរូបនេះ ក៏ត្រូវបានអ្នករាប់អានជាច្រើនបានផ្ញើកាដូជាបន្តបន្ទាប់ទៅឱ្យនាងទៀតផង ។
ក្នុងចំណោមអ្នកស្និទ្ធស្នាលជាច្រើននាក់ គឺមានពិធីការិនីរួមទ្រនំ អ្នកនាង ប៉ែន ស្រីពេជ្រ ក៏បានធ្វើរឿងមួយជូនដល់ អ្នកនាង កែវ ចាន់និមល ដូចគ្នាដែរ ពោលគឺ ប៉ែន ស្រីពេជ្រ បានទិញនំខេកជាកាដូដល់អ្នកនាងផងដែរ ។ លើសពីនោះ អ្នកនាង ប៉ែន ស្រីពេជ្រ បានទិញនំអបអរថ្ងៃកំណើត អ្នកនាង កែវ ចាន់និមល មុនមួយថ្ងៃទៀតផង ក៏ព្រោះមូលហេតុមួយ ។
អ្នកនាង ប៉ែន ស្រីពេជ្រ បានរៀបរាប់ថា «រីករាយថ្ងៃកំណើត បងស្រីសំនប់ចិត្ត កែវ ចាន់និមល បានត្រឹមតែផ្ញើនំខួបឱ្យបងមុនថ្ងៃ ព្រោះស្អែកបងត្រូវចេញដំណើរទៅឆ្ងាយហើយ ។ ជូនពរបងសុខភាពល្អ ធ្វើដំណើរដោយសុវត្តិភាព ជាពិសេសជោគជ័យគ្រប់កិច្ចការប៉ងប្រាថ្នា ។ ឆ្នាំនេះ មិនដូចឆ្នាំមុន» ៕