ទម្លាយឈ្មោះកំណើតកើតជា របស់ Eno ពីរោះខ្លាំង អ្នកគាំទ្រមិនធ្លាប់ដឹង
មហាជនអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក Eno ភាគតិចណាស់ ដែលមិនបានស្គាល់ឈ្មោះកំណើតរបស់តារាចម្រៀងរូបនេះ ព្រោះតាំងពីបោះជំហានលើវិថីសិល្បៈ គឺលោកត្រូវបានអ្នកគាំទ្រស្គាល់ឈ្មោះ Eno នេះបាត់ទៅហើយ ពោលគឺតាំងពីក្លាយខ្លួនជាតារាចម្រៀងដំបូង ក្នុងផលិតកម្ម Diamond Music រហូតលោកក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មជួរមុខគឺ ផលិតកម្មសាន់ដេ និង មានការគាំទ្រយ៉ាងសន្ធឹកមកដល់ពេលបច្ចុប្បន្ន ។
បើទោះជាឈ្មោះរបស់តារាចម្រៀងប្រុស Eno ស្តាប់ទៅពីរោះម្យ៉ាង ស្រដៀងបរទេស និង មិនជាន់ឈ្មោះតារាដទៃក៏ពិតមែន ប៉ុន្តែប្រសិនជាអ្នកគាំទ្របានស្គាល់ឈ្មោះពិតរបស់លោកហើយនោះ គឺប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាប្តូរឈ្មោះកំណើត មកហៅ Eno ក្នុងវិថីសិល្បៈទៅវិញ បើឈ្មោះកំណើតពីរោះយ៉ាងនេះ ។
លោក Eno គឺមានឈ្មោះពិតថា សាន ពេជ្រសុភារិទ្ធ ហើយមូលហេតុដែលលោកបានប្តូរឈ្មោះទៅជា Eno នោះ គឺជាការរកនឹកដាក់តាំងពីលោកមិនទាន់ក្លាយជាតារាចម្រៀងអាជីពមកម្ល៉េះ ។ ម្យ៉ាងវិញទៀត ឈ្មោះកំណើតរបស់លោកដូចជាវែង ទើបលោកសម្រេចចិត្តប្តូរឈ្មោះនោះចេញតែម្តង ៕