អេដវីន ទើបថាកុំទុកចិត្តប្រពន្ធគ្មានសាហាយ មានអីគូស្នេហ៍ឆ្លើយតបវិញបែបេះ
កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែង និង បង្ហាញម៉ូដ អេដវីន បានបង្ហោះពាក្យស្លោកមួយឃ្លារៀបរាប់ថា កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្តាយមិនជំពាក់បំណុល ។ ខ្ញុំខ្ពើមខ្លួនឯង ។ ពាក្យស្លោកនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហាក់មានចម្ងល់យ៉ាងខ្លាំង ថាតើពាក្យស្លោកនោះ លោកបង្ហោះក្នុងន័យលេងសើច ឬ ពិតប្រាកដ?
ដោយឡែកបើក្រឡេកទៅមើលគូស្នេហ៍របស់ អេដវីន ពោលគឺភរិយារបស់លោក ក៏បានបង្ហោះសារមួយភ្លាមៗក្នុងថ្ងៃតែមួយ ក្រោយពីតារាប្រុសខាងលើបានសរសេរពាក្យស្លោកនោះបានប៉ុន្មានម៉ោង ។ សារដែលគូស្នេហ៍ អេដវីន បានរៀបរាប់យ៉ាងវែងនោះអត្ថន័យ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមយល់ថាមើលទៅជាការឆ្លើយតប ពាក់ព័ន្ធនឹងពាក្យស្លោកខាងលើរបស់ អេដវីន ។
គូស្នេហ៍ អេដវីន រៀបរាប់ថា «Dear June birth’s month ! Why always give me a bad luck ? រឿងមិនសមកើតក៏កើត រឿងហួសចិត្ត រឿងយល់ច្រឡំមកហូរហែ មួយចូលមួយ…. ការងារគឺរលូនល្អណាស់ លុយចូលរាល់ថ្ងៃតែអារឿងស្នេហានេះមួយ គឺដូច យ៉ាប់យ៉ឺនដល់ហើយ ។ យល់ច្រឡំចុះណា តែថ្ងៃណាមួយ អ្នកនឹងដឹងថា ការយល់ច្រឡំរបស់អ្នកគឺបានមកការបាត់បង់មនុស្សដែលធ្វើគ្រប់យ៉ាងដើម្បីអ្នក! ការពិតមិនចង់ post drama អីទេ តែចង់ឱ្យ memory លោតមករាល់ឆ្នាំថា មានរឿងអីកើតឡើងក្នុងថ្ងៃនេះ! គេខុស ១០ ដង ខ្ញុំអត់អោន ១១ ដងហើយ តែគេគិតតែឯង ទាំងភស្តុតាងសាក្សីខ្ញុំមានទាំងអស់ តែគេមកជេរខ្ញុំផ្អើលភូមិ! ស្រឡាញ់គ្នា បើមិនទុកចិត្តគ្នាផង មុនក្រោយ គង់តែព្រាត់ទេអ៊ីចឹង ព្រាត់ពេលនេះប្រហែលល្អជាង ! តែហាមជេរខ្ញុំទៀតហាស ខ្ញុំធ្វើអីគឺរឿងខ្ញុំហើយពេលនេះ !» ៕