វ៉ាន ឆរី ស្រែកកោកៗរកយុត្តិធម៌ បន្ទាប់ពីស្វាមីបោកប្រាស់ចិត្តលួចការប្រពន្ធថ្មី (វីដេអូ)
មហាជនខ្មែរអ្នកតាមដានសិល្បៈអាយ៉ៃ ប្រាកដជាស្គាល់ជាក់ជាមិនខាន អ្នកនាង វ៉ាន ឆរី ដែលជាដៃគូសម្ដែងម្នាក់ជាមួយនឹងលោក ព្រហ្មម៉ាញ តែក្រោយពីរៀបការមានគ្រួសារទៅ អ្នកនាងហាក់ពុំបានចូលខ្លួនសម្ដែងទៀតនោះឡើយ ។
យ៉ាងណាមិញ ក្រោយពីស្ងាត់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ថ្មីៗនេះស្រាប់តែគេឃើញអ្នកចម្រៀងអាយ៉ៃរូបនេះ បានចេញវីដេអូស្រែកកោកៗរកយុត្តិធម៌ពេញបណ្ដាញសង្គម បន្ទាប់ពីអ្នកនាងបានរៀបការជាមួយស្វាមីអាណិកជនខ្មែរញូសឺឡែន ហើយត្រូវបានស្វាមីធ្វើបាបចិត្តលួចការប្រពន្ធក្រោយក្នុងខេត្តបន្ទាយមានជ័យ ទាំងមិនព្រមចូលខ្លួនដោះស្រាយជាមួយអ្នកនាងឡើយ ។
ជុំវិញរឿងរ៉ាវ តាមរយៈវីដេអូ រកភាពយុត្តិធម៌នោះ អ្នកនាង វ៉ាន ឆរី ក៏បានលើដៃសំពះឱ្យឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជួយអន្តរាគមន៍ដល់រូបនាងផង ព្រោះថានាងត្រូវបានប្ដីបោកប្រាស់ចិត្តបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ថែមទាំងលួចទៅចុះអេតាស៊ីវិលប្រពន្ធថ្មីថែមទៀតផង ៕