អីយ៉ាស់! នៅពីក្រោយការតែងខ្លួនប្លែកៗ ឃ្យូតៗ របស់នាង គ្រត ដើម្បីអាជីពនេះសោះ
បើនិយាយពីការឈរលើវិថីសិល្បៈរបស់តារាកំប្លែងជើងចាស់នាង គ្រត មកទល់ពេលនេះ គឺមិនក្រោម ២០ ឆ្នាំឡើយ ដោយលោកស្រីបានសាងកេរ្តិ៍ឈ្មោះក្នុងនាមជាតារាកំប្លែង ។ លើសពីនេះ តារាកំប្លែងរូបនេះ ក៏ត្រូវបានមហាជនចាត់ទុកថាជាសិល្បការិនីរៀមច្បង មានពហុជំនាញ ដោយលោកស្រីអាចលេងកំប្លែង ច្រៀងភ្លេងការ ពិធីករ សម្តែង និង ជំនាញច្រើនទៀតលើវិថីសិល្បៈ ។
ដោយឡែកថ្មីៗនេះ តារាកំប្លែង នាងគ្រត បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ និង ប្លែកចិត្តយ៉ាងខ្លាំង ក៏ព្រោះតែមួយរយៈក្រោយនេះ លោកស្រី គ្រត បានតែងខ្លួនប្លែកៗ ឃ្យូដៗបែបយុវវ័យធ្វើការឡាយវីដេអូ និង បង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ។ រូបភាព និង វីដេអូនោះដែរ គឺតារាកំប្លែងជើងចាស់ នាងគ្រត បានស្លៀកពាក់រ៉ូបឃ្យូដៗ ផាត់ថ្ពាល់ក្រហមព្រឿងៗ និង តែងខ្លួនមើលទៅគួរឱ្យក្នាញ់ណាស់ ។
ការពិត មូលហេតុធ្វើឱ្យតារាកំប្លែងជើងចាស់ខាងលើនេះ បានបង្ហាញវត្តមានដូចនេះ ក៏ព្រោះតែលោកស្រី គ្រត បានបង្កើតមុខជំនួយថ្មីមួយទៀត គឺលក់សម្លៀកបំពាក់នារីតាមអនឡាយ ដោយនេះជាហេតុធ្វើឱ្យលោកស្រី ត្រូវបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ស្អាតៗឃ្យូដៗរបស់យុវវ័យ ដើម្បីបង្ហាញជូនដល់អតិថិនជនរបស់ខ្លួន ៕