ទោះបីឆ្ងាយដូចជើងមេឃ ទេព រិន្ទដារ៉ូ និង អម្ពរ ទេវី នៅតែផ្តោះផ្តងពាក្យទាំងនេះដាក់គ្នា ផ្អើលអស់មហាជន
ប្រិយមិត្តដឹងរួចមកហើយថាតារាសម្ដែងប្រុសជើងចាស់ប្រជុយឆ្វាក់ ទេព រិន្ទដារ៉ូ គឺជាដៃគូសម្ដែងដ៏ស័ក្តិសមជាមួយនឹងកំពូលតារាសម្ដែងស្រីអ្នកនាង អម្ពរ ទេវី កាលពីអតីតកាល ហើយមកទល់បច្ចុប្បន្ននេះ ក៏អ្នកទាំងពីនៅតែជាដៃគូនឹងគ្នាដ៏ស័ក្តិសម និង ថែមទាំងទទួលបានការគាំទ្រពីសំណាក់មហាជនដដែល ។
យ៉ាងណាមិញ ឥលូវនេះហាក់ដូចជាបាត់វត្តមានអ្នកនាង អម្ពរ ទេវី ដោយហេតុថាតារាសម្ដែងរូបនេះបានផ្លាស់ប្ដូរលំនៅទៅរស់នៅសាងសុភមង្គលនៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារ តែយ៉ាងណាក្ដីមហាជនហាក់ឃើញអ្នកស្រី អម្ពរ ទេវី ចុះឡើងប្រទេសខ្មែរជាញឹកញាប់ណាស់ដែរ ។
ដោយឡែកថ្មីៗនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រមានការមានការភ្ញាក់ផ្អើល ក្រោយពីឃើញតារាសម្ដែងអ្នកនាង អម្ពរ ទេវី សរសេរសារខមមិនផ្តោះផ្ដងលែបខាយពាក្យសម្ដីគ្នាជាមួយនឹងដៃគូអាជីព លោក ទេព រិន្ទដារ៉ូ នៅលើគណនីហ្វេសប៊ុក បន្ទាប់ពីតារាប្រុសប្រជុយឆ្វាក់រូបនេះ បង្ហោះរូបភាពទេសភាពដ៏ស្រស់ស្អាតនៅជើងភ្នំជ្រៀវអមលាំង ខេត្តកំពង់ស្ពឺ ដែលសារនោះបានបង្ហាញពីភាពផ្អែមល្ហែមឱ្យគ្នា ទោះបីជាអ្នកទាំងពីរនៅឆ្ងាយគ្នាប៉ុនណា តែអ្នកទាំងពីរនៅតែនឹករឭកគ្នាមិនបំភ្លេចគ្នាឡើយ ពិតធ្វើឱ្យប្រិយមិត្តអ្នកតាមដានរំភើបចិត្តណាស់ ៕