បែកគ្នាជិត ២០ ឆ្នាំ សារាយ សក្ខិណា បានជួប វ៉េត រតនា ទប់ចិត្តមិនបាន ក៏ធ្លោយនិយាយពាក្យនេះ
ជឿជាក់ថាប្រិយមិត្តជាច្រើននៅតែចាំមិនភ្លេចនូវវត្តមានអតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព វ៉េត រតនា ដែលបានបន្សាត់ខ្លួនឃ្លាតឆ្ងាយពីវិស័យសិល្បៈទៅរស់នៅបង្កើតគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីសហរដ្ឋអាមេរិក ។
សម្រាប់អ្នកគាំទ្រអតីតតារាស្រី វ៉េត រតនា មិនត្រឹមតែមិនភ្លេចមុខរបស់នាង ថែមទាំងនឹករឭកជាខ្លាំងដល់ការសម្ដែងរបស់អ្នកនាងទៀតផង ហើយលើសពីនេះ ក៏មានអ្នកគាំទ្រជាច្រើនចង់ដឹងពីសុខទុក្ខរបស់អតីតតារាស្រីរូបនេះផងដែរ ក្រោយឃ្លាតឆ្ងាយពីប្រទេសកំណើតទៅរស់នៅទឹកដីប្រាក់ដុល្លារច្រើនឆ្នាំ ។
ស្រាប់តែថ្មីៗនេះ សារាយ សក្ខិណា បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងនោះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយឃើញវត្តមានអតីតតារាសម្ដែង វ៉េត រតនា ខណៈពួកគេបានណាត់គ្នាដើរ ដំណើរកម្សាន្ត ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍យ៉ាងរីករាយបំផុត ។
រយៈពេលជិត ២០ ឆ្នាំទើបជួបរៀមច្បងម្ដង ស្រាប់តែតារាសម្ដែង សារាយ សក្ខិណា បានលាន់មាត់សរសើរ វ៉េត រតនា ដោយមិនស្ទាក់ស្ទើរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ខានជួបគ្នាជិត ២០ ឆ្នាំហើយ បងខ្ញុំនៅតែស្អាត Veth Ratana» ៕
С подробными условиями акции «Олимпийски фрибет» можно ознакомиться на сайте БК Мостбет. мостбет промокод Например, вы можете отслеживать состояние ставок и исходы, находясь на совещании, или развлечь себя во время пробки на дороге