កូនកាន់តែធំ សុខ សោម៉ាវត្តី កាន់តែនៅក្មេង សម្រស់វិញក្រមុំមិនដូរ!
នៅថ្ងៃទិវាកុមារអន្តរជាតិ ១ មីថុនា គេសង្កេតឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសសិល្បករ សិល្បការិនី បាននាំគ្នាបង្ហោះរូបថតកូនៗ ដើម្បីអបអរទិវាមួយនេះសូមឱ្យកុមារនៅលើពិភពលោកទទួលបានការមើលថែ ការរៀនសូត្រ និង សិទ្ធិផ្សេងៗជាដើម ។
ក្នុងនោះតារាសម្ដែងស្រីឆ្នើម អ្នកនាង សុខ សោម៉ាវត្តី ក៏បានបង្ហោះរូបថតកូនស្រីជាទីស្រឡាញ់នៅលើគណនីហ្វេសប៊ុក ដើម្បីរីករាយទិវាកុមារអន្តរជាតិដែរ ។
ដោយឡែករឿងដែលចាប់អារម្មណ៍ សុខ សោម៉ាវត្តី ស្រាប់តែសរសេរ Caption បែបភ្ញាក់ផ្អើល ដោយសឹងតែមិននឹកស្មានថា ភ្លេចត្រចៀកតែប៉ុន្មានឆ្នាំសោះ ពេលនេះនាងតូច Jasmine បានធំធាត់ឡើងលឿនខ្លាំងណាស់ អាចនិយាយបានថា ធំទន្ទឹមនឹងម្ដាយទៅហើយ ។
តារាសម្ដែង សុខ សោម៉ាវត្តី បានរៀបរាប់ដោយភ្ញាក់ផ្អើលថា «រីករាយថ្ងៃទិវាកុមារអន្តរជាតិ ម្នាក់ស្រី Jasmine ហ្នឹងមុខដូចលែងកុមារម៉េច មិននឹកស្មានថាម្ងៃណោះសោះ ឥលូវកូនធំទាន់បាត់» ។
បើគិតឱ្យដិតដល់ទៅ នាងតូច Jasmine កូនស្រីបណ្ដូលចិត្តតែម្នាក់គត់របស់តារាសម្ដែងដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី អាយុមិនទាន់ ១០ ផង ប៉ុន្ដែនាងហាក់ធំធាត់ឡើងប្លែក អាចនិយាយបានថាតែប៉ុន្មានឆ្នាំទៀតនឹងធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាតបាត់ទៅហើយ ៕