ទាំងស្អាត ទាំងល្បី តែមកដល់អាយុ ៤២ ឆ្នាំ Aum ធ្លាប់ឆ្លងកាត់ស្នេហាបរាជ័យ ៦ លើក
មហាជនភាគច្រើនសុទ្ធតែបានស្គាល់រួមមកហើយ នូវតារាសម្ដែងស្រីជួរមុខនាង Aum Patcharapa ជាតារាស្រីដែលមានភាពល្បីល្បាញប្រចាំប្រទេសថៃ ដោយម្នាក់ៗចាំមិនភ្លេចនូវទេព្យកោសល្យ និង រូបសម្រស់របស់នាងឡើយ សូម្បីតែម្ចាស់បេះដូងនាងក៏ធ្លាក់ក្នុងអន្លុងស្នេហ៍នាងដែរពេលនេះ ។
យ៉ាងណាមិញ មហាជនប្រាកដជាបានស្គាល់មកហើយពីគូស្នេហ៍តារាស្រី Aum Patcharapa ដែលលោកជាកូនប្រុសក្នុងត្រកូលអភិជនមានទ្រព្យស្តុកស្តម្ភម្នាក់ ឈ្មោះ Pok Phornprapha ។ បើក្រឡេកមកមើលពីអតីតរបស់តារាស្រីរូបនេះ ក៏កាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលបន្ថែមទៀតដែរ ព្រោះមុននឹងតារាស្រីរូបនេះបានជួបស្នេហ៍ពិតជាមួយកំលោះហាយសូ Pok នាងក៏ធ្លាប់ឆ្លងកាត់ទំនាក់ទំនងស្នេហាជាមួយនឹងបុរសមុនៗ ៦ នាក់រួចហើយដែរ ដែលក្នុងនោះនាងធ្លាប់មានទំនាក់ទំនងជាមួយ ៖
១-លោក Navin Tar
Navin Tar ជាតារាសម្តែងល្បីល្បាញម្នាក់ដែលអ្នកណាៗក៏ស្គាល់ ហើយលោកក៏ជាបុរសដំបូងដែលមានទំនាក់ទំនងជាមួយតារាស្រី Aum Patcharapa ហើយបើទោះបីជាអ្នកទាំងពីរមិនដែលចេញមុខបង្ហាញថាជាសង្សារ តែអាថ៌កំបាំងបានធ្លាយឡើងនៅក្នុងថ្ងៃដែលតារាស្រី Aum បានយកបាច់ផ្កាឱ្យខាងប្រុសនៅក្នុងថ្ងៃទទួលសញ្ញាបត្រផងដែរ មិនយូរប៉ុន្មានចំណងស្នេហ៍របស់អ្នកទាំងពីរក៏ត្រូវប្រេះឆា ។
២-លោក Tar Barbe
លោក Tar Barbe ជាអ្នកចម្រៀង ហើយក៏ជាតារាសម្តែងម្នាក់ផងដែរ លោកធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយតារាស្រី Aum Patcharapa បន្ទាប់ពីអ្នកទាំងពីបានថតខ្សែរភាពយន្តរឿង Fake ជាមួយគ្នា ដោយចំណងស្នេហ៍របស់អ្នកទាំងពីរបញ្ចប់ត្រឹម ៣ ឆ្នាំ និង ការចងចាំមួយចំនួនតែប៉ុណ្ណោះ ។
៣-លោក Tod Sina
លោក Tod Sina ជាអ្នកសិល្បៈម្នាក់ដែរ ដែលមានទំនាក់ទំនងស្នេហ៍ជាមួយ Aum Patcharapa ហើយលោក និង នាងគឺមានអាយុខុសគ្នារហូត ៧ ឆ្នាំឯណោះ ។ ក្នុងពេលចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ គូស្នេហ៍នេះអ្នកណាៗក៏គាំទ្រដែរ ព្រោះអ្នកទាំងពីរមើលទៅស័ក្តិសមនឹងគ្នា តែគួរឱស្តាយពេលនេះស្នេហារបស់ពួកគេបានបញ្ចប់ទៅហើយ ។
៤-លោក Note Vises
សម្រាប់លោក Note Vises គឺជាអ្នកជំនួញនៅក្នុងត្រកូលគ្រួសារអភិជនម្នាក់ ហើយលោកក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Aum Patcharapa ។ សម្រាប់ស្នេហាមួយនេះ អ្នកណាៗក៏ដឹងឮ និង រង់ចាំដំណឹងល្អរបស់ពួកគេទាំងពីរផងដែរ តែដោយសារភាពព្រាននារីរបស់លោក បានធ្វើឱ្យតារាស្រីរូបនេះត្រូវបាយៗលាស្នេហាមិនស្មោះមួយនេះ ដោយលើកហេតុផលថា បើចង់ទាក់ទងនាងគឺត្រូវតែមើលតែនាងម្នាក់ ។
៥-លោក Amp Phithan
លោកជាកូនប្រុសក្នុងត្រកូលគ្រួសារអភិជនម្នាក់ ដែលលោកក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រី Aum Patcharapa ហើយពួកគេតែងតែបង្ហាញភាពផ្អែមល្អែមមិនដាច់ រហូតហ្វេនចង់លើសជាតិស្ករ តែគួរឱ្យស្តាយដែលគូពួកគេមិនអាចបន្តបាន ដោយសារតែហេតុផលថា ខាងប្រុសវក់ហ្គេម និង រឿងផ្សេងៗទៀត ដែលជាហេតុនាំឱ្យមានការបែកបាក់ដែលបន្សល់នូវភាពឈឺចាប់បំផុតនោះ ។
៦-លោក Fluke Worawut
លោកជាអ្នកជំនួញប្រាក់លានម្នាក់ បន្ទាប់ពីដឹងថា Aum Patcharapa បានបែកបាក់ជាមួយនឹងអតីតសង្សារមក លោកតែងព្យាយាមចូលទៅជិតនាង យកចិត្តនាង តែដោយសារតែស្នាមដំបៅចាស់ទើបធ្វើតារាស្រី Aum មិនអាចបន្តទទួលយកអ្នកណាដោយបានបញ្ចប់ត្រឹមពាក្យថាមិត្ត ។