មេម៉ាយកូន ១ មែន តែតារាស្រី ៣ រូបនេះ នៅតែរឹងមាំ សម្រស់ទាក់ទាញបានមួយចប់
ជាតិជាមនុស្សស្រីមិនថាមនុស្សសាមញ្ញធម្មតា ឬ អ្នកសិល្បៈនោះទេ សុទ្ធតែប្រាថ្នាចង់រៀបការជាមួយបុរសដែលល្អ ចេះស្រឡាញ់ថ្នាក់ថ្នមខ្លួន ផ្ដល់តម្លៃឱ្យខ្លួន បង្កើតគ្រួសារដ៏កក់ក្ដៅមួយរួមរស់មើលថែគ្នាអស់មួយជីវិត គ្មាននរណាម្នាក់ចង់រៀបការម្ដងហើយម្ដងទៀតនោះទេ រឹតតែមិនចង់ស្ពាយឈ្មោះជាស្រ្តីមេម៉ាយថែមទៀត តែបើវាសនាបានកំណត់រួចស្រេចហើយ មានតែធ្វើចិត្តទទួលយកប៉ុណ្ណោះ ។
សម្រាប់មនុស្សស្រី សម្រស់គឺជារឿងសំខាន់បំផុត ពោលគឺមិនចំពោះតែអ្នកនៅលីវ មនុស្សដែលរៀបការួចនោះទេ ត្រូវតែស្រស់ស្អាតជានិច្ច ជាពិសេសមនុស្សស្រីដែលលះលែងប្ដីហើយ កាន់តែត្រូវរៀបចំខ្លួនឱ្យស្រស់ស្អាតជានិច្ច ដើម្បីបង្ហាញពីភាពរឹងមាំ គ្មានគេក៏យើងអាចរស់បានយ៉ាងមានក្ដីសុខ ប្រកបដោយភាពជឿជាក់ និង ធ្វើឱ្យគេស្ដាយក្រោយពីបែបគ្នា ។
យ៉ាងណាមិញ បើងាកទៅមើលតារាសម្ដែងមេម៉ាយកូន ១ ថៃដូចជា នាង Aff Taksaorn នាង Bo Vanda និង Pat Napapa ឯណោះវិញ ទោះបីជាពួកគេជាប់ឈ្មោះជាស្ត្រីមេម៉ាយក៏ពិតមែន តែតារាស្រីទាំងបីនាក់នេះនៅតែរឹងមាំ និង ថែសម្រស់របស់ខ្លួនឱ្យនៅតែស្អាតដដែល មិនបណ្ដាយខ្លួននោះទេ ។
ទន្ទឹមនឹងភាពរឹងមាំ សម្រស់ស្រស់ស្អាតក្មេងវាងវ័យនេះហើយ ទើបធ្វើឱ្យពួកគេនៅតែមានប្រជាប្រិយភាពខ្លាំង ក្នុងនោះដែរ មិនថាអ្នកគាំទ្រក្នុង និង ក្រៅស្រុកនោះទេ គឺតែងអួត និង លានមាត់សរសើរ ដល់អ្នកទាំងបីគ្រប់គ្នា ព្រោះថាបន្ទាប់ពីមានឈ្មោះជាមេម៉ាយពួកគេហាក់បីជាមិនចុះចាញ់ និង តូចចិត្តនឹងវាសនាឡើយ មានតែពាក្យថាតស៊ូសម្រាប់កូន និង ខ្លួនឯង ៕