
អាយុជិត ៦០ ឆ្នាំហើយ ទេព រិន្ទដារ៉ូ នៅតែសាច់ដុំហាប់ណែន សង្ហាមិនធម្មតាទេ
លោក ទេព រិន្ទដារ៉ូ គឺជាកំពូលតារាសម្ដែងខ្មែរមួយរូបដែលមានប្រជាប្រិយភាពខ្លាំង អាចនិយាយបានថា ភាពល្បីល្បាញរបស់លោកមិនត្រឹមចាស់ៗជំនាន់មុនទេតែស្គាល់លោក សូម្បីតែក្មេងៗជំនាន់ក្រោយក៏ស្គាល់ពីទេពកោសល្យរបស់លោកដែរ ។
ជាការពិត បើនិយាយពីជីវិតសិល្បៈវិញ គេសង្កេតឃើញថាតារាជើងចាស់រូបនេះ នៅតែបន្តមកទល់នឹងសព្វថ្ងៃនេះ ខណៈមិត្តសិល្បៈជំនាន់លោកគេលាចេញពីអាជីពនេះស្ទើរអស់ ពោលគឺតារាមួយចំនួន បានលះបង់អាជីពសិល្បៈទៅបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។
យ៉ាងណាមិញ មហាជនអ្ន្កកគាំទ្រតែងតែអួតសរសើរមិនដាច់ពីមាត់អំពីរូបសម្រស់របស់លោក ខណៈដែលពេលនេះ លោក ទេព រិន្ទដារ៉ូ មានអាយុ ៥៦ ឆ្នាំ ហើយនោះ តែលោកនៅតែសង្ហាមិនចាញ់តារាស្រករក្រោយនោះឡើយ ។ មហាជនខ្លះនិយាយថា លោកជាតារាប្រជុយឆ្វាក់ ទោះបីយ៉ាងណាក៏មិនចាស់ដែរ ។
ជាការពិត ពេលបច្ចុប្បន្ន គេសង្កេតឃើញថា ក្នុងចំណោមតារាប្រុសជើងចាស់ជំនាន់លោក គេឃើញតារារូបនេះ នៅតែមានសុខភាពរឹងមាំ រូបសម្រស់នៅសង្ហា ជាពិសេសលោកនៅតែបន្តអាជីពសម្ដែងរបស់លោក ពិតជាគួរឱ្យសរសើរណាស់ ណាមួយមហាជនតែងតែចាត់ទុកលោកជាតារាគំរូល្អដល់សិល្បករជំនាន់ក្រោយផងដែរ ៕