ប្រពៃណាស់! មិនជប់លៀងថ្ងៃកំណើតធំដុំ ដួង ហ្សូរីដា ស៊ូធ្វើរឿងរំភើបនេះឱ្យតម្លៃជនពិការ
មហាជនមួយចំនួនប្រាកដជាធ្លាប់បានដឹងមកហើយពីភាពរស់នៅយ៉ាងសាមញ្ញរបស់តារាស្រី ដួង ហ្សូរីដា ដែលរៀងរាល់ឆ្នាំក្នុងថ្ងៃខួបកំណើតនាងហាក់មិនដែលរៀបចំកម្មវិធីធំដុំនោះឡើយ ពោលគឺមានតែការជួបជុំក្រុមគ្រួសារ និង អ្នកស្និទ្ធស្នាលតែប៉ុណ្ណោះ ។
នៅឆ្នាំ ២០២១ នេះក៏ដូចគ្នា តារាស្រីរៀមច្បង ដួង ហ្សូរីដា ក៏មិនបានរៀបចំកម្មវិធីខួបកំណើតដូចសព្វមួយដង ដោយនាងបានបង្វែរទៅធ្វើការងារសប្បុរសធម៌ និង សង្គមមួយចំនួន ដោយឆ្នាំនេះតារាស្រីខាងលើបានធ្វើរឿងម្យ៉ាងជូនដល់ជនពិការ ។
បើតាមការឱ្យដឹងនៅលើគណនីហ្វេសប៊ុក ដួង ហ្សូរីដា បានឱ្យដឹងថា ខួបរាល់ឆ្នាំនាងតែងទៅវត្ត ប៉ុន្តែឆ្នាំនេះដោយអ្នកម្តាយ និង ប្អូនស្រីនៅក្រៅប្រទេស ដូច្នេះនាងបានត្រឹមធ្វើបុណ្យធ្វើទាន និង ការផ្តល់ជូនថវិកាពូអ្នកដឹកអាហារឱ្យជាជនមានពិការភាព និង បានផ្ញើរទេះជនពិការទៅឱ្យក្មេងពិការភាពនៅកំបូល ។
ទង្វើនេះដែរ ដួង ហ្សូរីដា ក៏ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសរសើរពីទឹកចិត្តធ្វើបុណ្យរបស់នាង ក៏ដូចជានាំគ្នាជូនពរថ្ងៃកំណើតរបស់នាងយ៉ាងច្រើនផងដែរ ៕