ញាក់ណាស់! មិននឹកស្មាន Tor លះបង់សម្រាប់សម្តែងរឿងថ្មី ខ្លាំងដល់ដ្នាក់នេះសោះ (វីដេអូ)
ប្រិយមិត្តដែលនិយមគាំទ្រតារាថៃ ពិតជាបានស្គាល់ហើយតារាសម្តែងប្រុសលោក Tor Thanapob ដែលមហាជនបានស្គាល់ជាតារាសម្តែងប្រុសវ័យក្មេង មានទេពកោសល្យក្នុងការសម្តែងរឿងមិនចាញ់តារាជើងចាស់នោះ ។
ដោយឡែកកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ នេះ មហាជនពិតជាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាប្រុសសង្ហារូបនេះបានបង្ហាញខ្សែភាពយន្តមួយដែលលោកកំពុងតែសម្តែង ដែលខ្សែភាពយន្តនោះមានឈ្មោះថា «Ghost Lab» ។ ក្នុងខ្សែភាពយន្តនេះដែរឃើញថាតារាប្រុសលោក Tor ដើរតួរជាគ្រូពេទ្យសំខាន់ផងដែរ ។
យ៉ាងណាមិញ ក្នុងការថតរឿងថ្មីនេះដែរ តារាប្រុសរូបនេះក៏បានបង្ហាញពីភាពសកម្ម និង កាលះបង់សម្រាប់រឿងមួយនេះណាស់ ដោយលោកនិយាយថា «លោកពិតជាសប្បាយចិត្តដែលបានចូលរួមសម្តែងជាតួអង្គសំខាន់នៅក្នុងរឿងនេះ ដែលក្នុងនោះលោកជាតួអង្គគ្រូពេទ្យ វី ក្នុងពេលសម្តែងលោកព្យាយាមបញ្ជូលអារម្មណ៍ខ្លាំងបំផុតឱ្យដូចទៅនឹងគ្រូពេទ្យពិតជាក់ស្តែង និង ហាត់លុតដំជាខ្លាំងក្នុងរឿងណាស់នៅក្នុងរឿងនេះ ដោយសង្ឃឹមថាវានឹងចេញមកទទួលបានផលល្អផង និង មានអ្នកគាំទ្រខ្លាំងច្រើនផងដែរ» ។
គួរបញ្ជាក់ផងដែរថា រឿងថ្មី «Ghost Lab » នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នេះហើយ ដូច្នេះមិនយូរទេមហាជននឹងបានទស្សនាខ្សែរភាពយន្តថ្មីរបស់តារាក្នុងដួងចិត្តរបស់ពួកគេ ៕