ទីបំផុត បវរកញ្ញាភូមិផងរបង ខ្មែរ-ថៃ-ឡាវ បានជួបថតជុំគ្នាលើកដំបូង ផ្អើលអស់អ្នកគាំទ្រ (វីដេអូ)
មានមហាជនអ្នកគាំទ្រច្រើនណាស់ដែលតែងតែចង់ឃើញបវរកញ្ញាប្រទេសជិតខាងរួមមានថៃ-ឡាវ ជួបគ្នាជាមួយបវរកញ្ញាខ្មែរ ដោយហេតុថាប្រទេសទាំងពីរនេះជាមិត្តភក្តិភូមិផងរបងតែមួយ ពោលគឺប្រៀបដូចបងប្អូនគ្នាអ៊ីចឹងដែរ ព្រោះមិនថាទំនៀមទម្លាប់ប្រពៃណី ការរស់នៅសុទ្ធតែសឹងតែដូចគ្នាទៅហើយ ។
ដោយឡែក ការទន្ទឹងរង់ចាំនោះក៏បានមកដល់មែន ព្រោះថាកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនបានឃើញ បវរកញ្ញាខ្មែរ- ថៃ-ឡាវ បានជួបគ្នាជាលើកដំបូងកំឡុងពេលប្រកួត រួមទាំងបានបង្ហាញពីភាពស្និតស្នាល ផ្អែមល្ហែមទៅកាន់គ្នាថែមទៀតផង ។
បន្ទាប់ពីឃើញបវរកញ្ញាទាំងបីប្រទេស ជុំគ្នាដូចនោះបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្តណាស់ ថែមទាំងបានខមមិនល្អៗ ទៅកាន់បវរកញ្ញារួមគ្នាសាមគ្គី ជាធ្លុងមួយ និង មិនចង់ឱ្យមហាជនមួយចំនួនបញ្ឈប់ការរិះគន់ប្រៀបធៀបបវរកញ្ញានេះ បវរកញ្ញានោះទៀត ដោយហេតុថា ប្រទេសទាំងបីនេះ ប្រៀបដូចបងប្អូនគ្នាទៅហើយ មានអ្វីត្រូវចេះជួយគ្នា។ យ៉ាងមិញ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួត Miss Universe និង បញ្ចប់ទៅនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១ នេះហើយ ៕