ស្រដៀងណាស់! ទេព បូព្រឹក្ស តែងខ្លួនបែបនេះដូចតួអង្គ Nanno ក្នុងរឿង Girl from Nowhere (វីដេអូ)
ថ្មីៗនេះដែរ មហាជនអ្នកគាំទ្រនិយមតាមដានខ្សែភាពយន្តភាគថៃ កំពុងតែមានការចាប់អារម្មណ៍ និង និយមទស្សនាយ៉ាងច្រើននូវរឿងភាគមួយដ៏ល្បី ដែលជាស្នាដៃផលិតរបស់ប្រទេសថៃគឺ Girl from Nowhere ដោយភាគច្រើនតួអង្គស្រីដែលមានឈ្មោះថា Nanno តែម្តង ។ ក្នុងរឿងបែបរន្ធត់ខាងលើនេះ បានចាក់ផ្សាយវគ្គ ២ មកហើយដែរមកទល់ពេលនេះ ។
យ៉ាងណាមិញ បើនិយាយពីតួអង្គ Nanno ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនប្រទេសកំពុងតែពេញចិត្តនូវសាច់រឿង និង ការសម្តែងរបស់នាងយ៉ាងខ្លាំងផងដែរ រហូតមានអ្នកខ្លះបានចាត់ទុកនាងជា Idol ទៀតផង ហើយក្នុងនោះគឺសូម្បីតែតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា កញ្ញា ទេព បូព្រឹក្ស ក៏ចូលចិត្តតួអង្គខាងលើនេះដូចគ្នាដែរ ។
តាមផេកផ្លូវការរបស់ ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ នាងបានបង្ហោះវីដេអូមួយ ដោយមានភ្ជាប់តួអង្គ Nanno និង រូបនាង នៅក្នុងឈុតអាវស និង សក់សេះខ្លីប្រះស្មា ដោយមើលទៅពិតជាស្រដៀងគ្នាយ៉ាងខ្លាំង ។ លើសពីនោះ វីដេអូនោះ ទេព បូព្រឹក្ស បានភ្ជាប់នូវសារមួយថា «ស្រដៀងមែនអី ថាមើល ! But I love you Nanno» ។