Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឃ្លាតពីសិល្បៈ ឈិត សុជាតា កំពុងសំងំសាងសុភមង្គលជាមួយស្វាមី និង កូនភ្លោះទាំងពីរ
តារា

ឃ្លាតពីសិល្បៈ ឈិត សុជាតា កំពុងសំងំសាងសុភមង្គលជាមួយស្វាមី និង កូនភ្លោះទាំងពីរ

អត្ថបទដោយ​៖ បេប៊ី ឧសភា ១៣, ២០២២

ពិធីការិនី និង តារាសម្ដែងសម្បូរដោយប្រជាប្រិយភាព អ្នកនាង ឈិត សុជាតា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈអស់រយៈពេលច្រើនឆ្នាំមកហើយ បន្ទាប់ពីនាងមានស្វាមី និង កូនភ្លោះប្រុសស្រីដ៏ឆ្លាតៗ គួរឱ្យស្រឡាញ់ដល់ទៅពីរនាក់មក ។

ការស្ងប់ស្ងាត់ពីអាជីពសិល្បៈរបស់តារាសម្ដែង ឈិត សុជាតា ទំនងជានាងចង់យកពេលវេលាទៅមើលថែក្រុមគ្រួសារ ជាពិសេសកូនភ្លោះដ៏គួរឱ្យស្រឡាញ់ទាំងពីររបស់នាងផង និង ម្យ៉ាងទៀត នាងត្រូវមើលថែមុខជំនួញផ្ទាល់ខ្លួនផង ។

និយាយដល់ជីវិតឯកជនរបស់តារាស្រីខាងលើ បច្ចុប្បន្ន ឈិត សុជាតា កំពុងមានក្ដីសុខខ្លាំងណាស់ជាមួយស្វាមី និង កូនៗទាំងពីរ ព្រោះថាជារឿយៗ អ្នកនាងតែងតែបង្ហោះរូបថតបង្ហាញពីសុភមង្គលក្នុងគ្រួសារតូចមួយនេះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ចែករំលែកដល់អ្នកគាំទ្ររបស់ខ្លួនជានិច្ច ។

តួយ៉ាងថ្មីៗនេះ អ្នកម៉ាក់ដ៏ស៊ីវិល័យខាងលើ បានបង្ហោះរូបថតផ្អែមល្ហែមជាមួយស្វាមី និង កូនប្រុសស្រីសំណព្វចិត្តរបស់ពួកគេ ស្ដែងឱ្យឃើញពីភាពកក់ក្ដៅ ការស្រឡាញ់យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ធ្វើឱ្យគ្រួសារទាំងមូលពោរពេញដោយភាពរីករាយ មានតែស្នាមញញឹមគួរឱ្យច្រណែន ។

ទន្ទឹមនឹងទម្លាយរូបថតស្ដែងពីជីវិតឯកជនដ៏កក់ក្ដៅ ហាយសូរហើយនោះ ឈិត សុជាតា នៅឆ្លៀតរៀបរាប់ពាក្យសម្ដីយ៉ាងមានអត្ថន័យទៀតថា «សុភមង្គលពិត វាមិននៅឆ្ងាយទេ វាជាអ្វីដែលយើងកំពុងមាន សំខាន់យើងមើលឃើញតម្លៃវា ឬ យ៉ាងណា» ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់