កុំចង់ហក់! ល្បាក់ ៤០ ឆ្នាំអស់ហើយ តារាស្រី ៤ រូបនេះសាច់នៅចែងចាំង ស្អាតតាំងពីសក់រហូតចុងជើង
គេថាអាយុគ្រាន់តែជាតួលេខពិតជាត្រឹមត្រូវណាស់ ព្រោះបច្ចុប្បន្ននេះគ្មាននរណាម្នាក់នៅបណ្តោយឱ្យខ្លួនធ្លាក់សម្រស់ ទោរទន់ទៅតាមវ័យនោះឡើយ ហើយបើអ្នកប្រកបអាជីពជាតារាទៀត ក៏រឹតតែមិនបណ្តោយទៀតហើយរឿងសម្រស់នេះ ។ ជាក់ស្តែងតារាសម្តែងស្រី ៤ ដួង ខាងក្រោមនេះ ទោះបីស្ថិតចូលប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និង មានវ័យជ្រេបន្តិចមែន ប៉ុន្តែតារាសម្តែងទាំងនេះ មិនដែលបណ្តោយខ្លួនឱ្យធ្លាក់សម្រស់នោះទេ ដោយតារាស្រីទាំង ៤ ដួង នៅតែមានសម្រស់ស្រស់ស្អាត មើលទៅមិនដឹងទេថានាងមានវ័យក្បែរ ៤០ ឆ្នាំឡើយ ។
១. ចន ច័ន្ទលក្ខិណា
តារាសម្តែងរៀមច្បង ចន ច័ន្ទលក្ខិណា បានចូលប្រឡូកក្នុងវិស័យសិល្បៈប្រមាណជាជិត ៣០ ឆ្នាំមកហើយ តែតារាស្រីរូបនេះនៅតែទទួលបានកេរ្តិ៍ឈ្មោះដូចដើមលើវិថីសិល្បៈ ។ ជាងនេះទៅទៀតទោះជាវ័យជាង ៤០ ឆ្នាំក្តី តែអ្នកនាង ចន ច័ន្ទលក្ខិណា នៅតែថែសម្រស់ស្រស់ស្អាតដូចកាលដំបូងចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងដូច្នោះ ។
២. លី ម៉ារីណា
តារាសម្តែង លី ម៉ារីណា ទោះបីជានាងវ័យក្បែរ ៤០ ឆ្នាំក្តី តែតារាសម្តែងស្រីរូបនេះ នៅតែមានសម្រស់ស្រស់ស្អាតសាច់ចាំដូចដើម ។ លើសពីនោះ ទោះបីជាមានកូនហើយក្តី រាងអ្នកម្តាយរូបនេះគឺនៅតែស្អាតខ្ញង់ដូចដើម ។
៣. កែវ ស្រីនាង
តារាសម្តែង កែវ ស្រីនាង វ័យកាន់តែច្រើន និង មានកូនធំពេញក្រមុំទន្ទឹមខ្លួនក៏ពិតមែន តែសម្រស់របស់តារាសម្តែងរូបរាងតូចច្រឡឹង កែវ ស្រីនាង ហាក់មិនចាស់សោះ នៅតែស្រស់ស្អាតមិនប្រែប្រួលនោះឡើយ ។ ទោះបីនាងមានវ័យប្រមាណជាង ៤០ ឆ្នាំ ហើយក្តី កែវ ស្រីនាង នៅតែបង្ហាញភាពទាក់ទាញនៅពេលនាងលេងខ្លួនសិចស៊ីម្តងៗដូចយុវវ័យទៀតផង ។
៤. កែវ នីសា
តារាសម្តែង កែវ នីសា មានវ័យក្បែរ ៤០ នេះ តែនាងត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបានលើកសរសើរមិនដាច់មាត់ថា នាងពូកែថែរក្សាសម្រស់ មិនបណ្តោយឱ្យវ័យមកបង្អាក់ភាពស្រស់ស្អាតរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់អាជីពនោះឡើយ ៕