ទម្លាយរឿងឯកជន Kem Hussawee អ្នកគាំទ្រដឹងហើយ ញញឹមខ្ជិប
តារាសម្ដែងប្រុសវ័យក្មេងកំពុងឡើងកូដប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ ថៃ Kem Hussawee មួយរយៈចុងក្រោយនេះ កាន់តែរាយមន្តស្នេហ៍ទៅកាន់សុភាពនារីទាំងឡាយឱ្យនឹករឭកដល់រូបរាងដ៏ស្រស់សង្ហា ស្នាមញញឹមដ៏ទាក់ទាញរបស់លោកមិនភ្លេច ។
ពិតណាក់ ទស្សនិកជនដែលស្រឡាញ់គាំទ្រតារាប្រុស Kem ភាគតិចណាស់ប្រហែលជានៅមិនទាន់ដឹងពីរឿងរ៉ាវឯកជនមួយចំនួនរបស់លោកនៅឡើយទេ តែពេលនេះប្រិយមិត្តនឹងយល់ដឹងកាន់តែច្បាស់ពី Idol រូបសង្ហាម្នាក់នេះ ។
Kem Hussawee មានកម្ពស់ ១.៨០ ម៉ែត្រ បច្ចុប្បន្នទើបតែមានអាយុ ២៣ ឆ្នាំប៉ុណ្ណោះ ដោយរូបគេកើតនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៩៩៧ ។ ដ្បិតថានៅក្មេងក៏ពិតមែន តែប្រុសស្អាតរូបនេះ បានក្ដោបប្រជាប្រិយភាពពីទស្សនិកជនបានយ៉ាងច្រើនផុសផុល និង ក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ ថៃទៀតផង ។
តារាប្រុសស្ថិតក្នុងដួងចិត្តយុវវ័យរូបនេះ បានចុះកិច្ចសន្យាជាមួយប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ ថៃ នៅឆ្នាំ ២០១៧ ហើយរូបគេក៏បានចាប់ផ្ដើមអាជីពជាតារាសម្ដែងនៅឆ្នាំ ២០១៨ តាមរយៈការសម្ដែងរឿង «Hi-So Sa Orn» ។
Kem ចាប់ផ្ដើមល្បីល្បាញខ្លាំងបន្ទាប់ពីរូបគេសម្ដែងជាឯកប្រុសក្នុងរឿង «ច្រវ៉ាក់ស្នេហ៍» ជាមួយតារាស្រីរូបស្រស់ Mookda ។ ចំណែកឯរៀមច្បងដែល Kem ស្រឡាញ់ចូលចិត្តខ្លាំងបំផុតនោះគឺ តារាប្រុស Weir Sukollawat ។
ទំនេរពីការងារសម្ដែង Kem ចូលចិត្តលេងទាត់បាល់ ហ្គីតា ស្គរ និង ចូលចិត្តជិះសេសទៀតផង ដោយលោកមានមិត្តសម្លាញ់ដែលជិតស្និទ្ធបំផុតម្នាក់ គឺជាតារាសម្ដែង Euro Yotsawat ។ ងាកមកការសិក្សាវិញ Kem រៀនផ្នែកធុរកិច្ច នៅសាកលវិទ្យាល័យ Dhurakij Pundit ប្រទេសថៃ ៕