ឃើញមនុស្សប្រជ្រៀតគ្នាណែនក្ដន់ទៅចាក់វ៉ាក់សាំង ពេជ្រ សោភា ខ្លោចចិត្តអាណិតដល់គ្រូពេទ្យជួរមុខ
នៅព្រឹកថ្ងៃនេះ ៤ ខែឧសភា ឆ្នាំ ២០២១ នេះ នៅលើបណ្ដាញសង្គមគេសង្កេតឃើញរូបភាពប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅទីក្រុងភ្នំពេញជាច្រើនសន្លឹក ដែលប្រជ្រៀតគ្នាកក់កុញទាំងចាស់ទាំងក្មេង សម្រុងទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយមិនរក្សាគម្លាតតាមការណែនាំរបស់ក្រសួងសុខាភិបាលទាល់តែសោះ ។
រូបភាពមនុស្សណែនតាន់តាប់ទាំងនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នា ដោយម្នាក់ៗ បានបញ្ចេញយោបល់ក្នុងន័យហួសចិត្ត ហេតុអ្វីបានជាពួកគាត់មិនព្រមរក្សាគម្លាតសុវត្ថិភាព ព្រោះបើប្រជ្រៀតគ្នាញឹកស្អេកស្កាសបែបនេះ វាកាន់តែបណ្ដាលឱ្យឆ្លងមេរោគកូវីដ-១៩ កាន់តែខ្លាំង ។
ងាកមកកំពូលតារាចម្រៀង ពេជ្រ សោភា វិញ នាងបានយករូបថតមនុស្សកក់ក្ដាំងទៅចាក់វ៉ាក់សាំងនោះ មកបង្ហោះលើគណនីអ៊ីនស្រ្តាក្រាមផ្លូវការរបស់នាង ហើយថែមទាំងបានសរសេរ Caption អាណិតដល់ក្រុមគ្រូពេទ្យជួរមុខ មិនដឹងថ្ងៃណាអាចវិលត្រលប់ទៅផ្ទះជួបជុំគ្រួសារឡើងវិញ ព្រោះថាករណីឆ្លងនៅតែបន្តកើនឡើងមិនឈប់ ។
ពេជ្រ សោភា បានរៀបរាប់ថា «មិនដឹងនិយាយថាម៉េចទេបងប្អូនអើយ ទឹកភ្នែក ពេទ្យមើលទៅមិនដឹងថ្ងៃណាបានទៅជួបជុំគ្រួសារទេ បងប្អូនគេ បងប្អូនយើង #៣ការពារ_៣កុំ» ៕