អ្នកគាំទ្របារម្ភខ្លាំង ពេល ស៊ុក សុភា បង្ហាញស្ថានភាពជំងឺ ហើយពោលថាហានីភ័យ
ថ្មីៗនេះអតីតតារាសម្តែងលោក ស៊ុក សុភា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារថា «ហានីភ័យខ្ពស់ណាស់ខ្ញុំ» ដោយសារនោះ គឺលោកបានភ្ជាប់នឹងរូបភាពនៅក្នុងមន្ទីរពេទ្យទៀតផង ។
ទន្ទឹមនឹងការព្រួយបារម្ភពីសំណាក់មហាជនអ្នកគាំទ្រ លោក ស៊ុក សុភា ក៏មិនទាន់បានឆ្លើយតបពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់លោកនៅឡើយនោះទេ ថាតើពេលនេះលោកកំពុងឈឺអ្វី ប៉ុន្តែបើតាមរូបភាពបន្តបន្ទាប់ ដែលលោកបានបង្ហោះរួមគ្នានឹងសារខាងលើនោះ គឺលោក ស៊ុក សុភា អាចនឹងមានបញ្ហាពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ ក៏ព្រោះតែមានរូបភាពបញ្ជាក់ពីពេទ្យធ្មេញ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងបណ្តាញសង្គមក៏បន្តជូនពរដល់អតីតតារាប្រុសរូបនេះ ឱ្យឆាប់ជាសះស្បើយផងដែរ ៕