ប៊ីរីយ៉ា រំភើបខ្លាំង ពេលទទួលបានការ Surprise នំខេកច្រើន ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ
ហាក់ខុសប្លែកពីឆ្នាំមុនៗ ដោយសារខួបកំណើតឆ្នាំនេះតារាសម្តែងរូបស្រស់ដែលមានទម្រង់មុខដូចកូនកាត់ ប៊ីរីយ៉ា មិនបានរៀបចំពិធីជួបជុំសប្បាយៗជាមួយមិត្តភក្តិឡើយ ព្រោះការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែយ៉ាងណានាងក៏ទទួលបានការ Surprise នំខួបដ៏ស្រស់ស្អាតពីសំណាក់មិត្តភក្តិ ធ្វើឱ្យតារារូបនេះមានការរំភើបជាខ្លាំង ។
ប៊ីរីយ៉ា ក៏បានសម្តែងការអរគុណដល់មិត្តភក្តិទាំងអស់សម្រាប់នំខួបកំណើតស្រស់ស្អាត ដែលបានជួននាងនៅក្នុងថ្ងៃពិសេសនេះ ។ ក្រៅពីជូនពរដល់ខ្លួនឯងតារាសម្តែង ប៊ីរីយ៉ា ក៏បានជូនពរឱ្យប្រជាជនខ្មែរទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ ។
បើទោះមិនបានរៀបចំពិធីជប់លៀងដូចរាល់ឆ្នាំតែ ប៊ីរីយ៉ា ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើនដែលធ្វើឱ្យ ប៊ីរីយ៉ា រីករាយជាខ្លាំង ។ មួយវិញទៀតនាងក៏ទទួលបាននូវនំខួបកំណើតដ៏ស្រស់ស្អាតប្រមាណជា ៦ នំមិនចាញ់ឆ្នាំមុនៗប៉ុន្មានឡើយ ។ សម្រាប់ឆ្នាំនេះ ប៊ីរីយ៉ា មិនបានបញ្ជាក់ថា នាងមានវ័យប៉ុន្មានឆ្នាំឡើយ តែបើនិយាយពីរូបសម្រស់របស់នាងវិញនៅតែស្អាតខ្ញង់បើទោះមានកូនមួយទៅហើយក្តី ។
មិនខុសពីមិត្តភក្តិដទៃឡើ់យ ក្រៅពីការងារសិល្បៈ ប៊ីរីយ៉ា ក៏មានមុខរបរបន្ទាប់បន្សំនៅក្នុងដៃជាច្រើន ជាពិសេសការលក់ផលិតផលនៅតាមអនឡាញបន្ថែមពីលើហាងលក់ក្រណាត់ប៉ាក់ ។
ដ្បិតរស់នៅក្នុងជីវិតពោរពេញទៅដោយក្តីសុខក្នុងជីវភាពធូរធារក៏ពិតមែន តែ ប៊ីរីយ៉ា កម្រនឹងបង្ហាញរូបភាពផ្អែមល្ហែមជាលក្ខណៈឯកជនជាមួយស្វាមីនៅក្នុងបណ្តាញសង្គមដូចមិត្តភក្តិនានាទេ ។ បើក្រឡេកមើលកូនស្រីរបស់ ប៊ីរីយ៉ា ឯណេះវិញក៏មិនណយដែរមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យសិល្បៈមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ ៕