នេះហើយជាចរិតពិត ភិន សុដាលីស មិនបាច់អ្នកណាទម្លាយ នាងចេញមកបញ្ជាក់ផ្ទាល់ច្បាស់ៗ
មានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីអ្នកម៉ាក់ដ៏រឹងមាំ ភិន សុដាលីស បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក បង្ហាញពីអត្តចរិតរបស់ខ្លួន បង្ហាញឱ្យសារធារណជនបានដឹង ដោយមិនចាំបាច់មានអ្នកណាមកទម្លាយជំនួសនោះទេ ។
ដាលីស បានរៀបរាប់ដោយមិនស្ទាក់ស្ទើរថា ចរិតនាងជាមនុស្សត្រង់ទៅត្រង់មក ទោះពេលខ្លះសម្ដីអាក្រក់ ឬអាចរៀងឈ្លើយមិនសូវចេះគួរសមបន្តិច តែមនុស្សនាងចូលចិត្តលេងសើចច្រើនដើម្បីឱ្យជីវិតមានន័យ ។
អ្នកម៉ាក់រូបស្រស់ខាងលើបានរៀបរាប់ថា «តាំងពីកើតមកគឺខ្ញុំជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះហើយក៏រៀងឈ្លើយបន្តិចដែរ ចូលចិត្តលេងសើចច្រើនដើម្បីឱ្យជីវិតមានន័យ» ។
លើសពីនេះ តារាសម្ដែងសាច់សខ្ចី ភិន សុដាលីស នៅបន្តទៀតថា «ខ្ញុំមិនដែលគិតចង់ច្រណែនជីវិតរបស់អ្នកណា រាប់អានជាមួយអ្នកណាហើយក៏ឱ្យរាប់អានគេអស់ពីចិត្ត ព្រោះខ្ញុំតែងតែគិតថា អ្នកណាល្អដាក់យើងក៏ល្អដាក់វិញ ចំណែកអ្នកដែលគេមិនចូលចិត្តយើងក៏ស្រេចតែគេចុះកុំខ្វល់» ៕