
សម្រស់ដើមស្រីស្អាត លីវ ជីលី ពីមុន និង បច្ចុប្បន្ន ប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នា!
លីវ ជីលី កាន់តែមានប្រជាប្រិយភាពក្រោយពីនាងមានឱកាសបានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand International នៅប្រទេសថៃកាលពីមួយរយៈមុន ។ បើទោះមិនទទួលជ័យលាភី លីវ ជីលី ក៏មានឱកាសបានជាប់រហូតដល់វគ្គ Top 20 ផងដែរ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ មួយរយៈមុនមានការទម្លាយរូបភាពពីមុនរបស់ លីវ ជីលី ពីសំណាក់តារាសម្តែងមួយរូប ដោយក្នុងនោះគេបានសរសេរថា «មើលគេផង មិនមែនលំៗទេ ៣៦០ ដឺក្រេ» ។ ជាមួយគ្នានោះសូម្បី លីវ ជីលី ខ្លួនឯងក៏លើកឡើងថា «អូនប្រែហើយ» ។
រូបភាពរបស់ លីវ ជីលី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានសម្តែងការភ្ញាក់ផ្អើលស្ទើរមិនជឿថានេះជារូបភាពរបស់ Miss Grand Cambodia 2020 ឡើយ ដោយក្នុងនោះក៏មានការលើកឡើងពីមិត្តភក្តិនៅក្នុងបណ្តាញសង្គមថា «ប្រែខុសពីមុនដាច់តែម្តង» ហើយខ្លះថា «ស្អាតបែបតួឯកមិនចាញ់តារាស្រុកគេឡើយបើមិនប្រាប់មិនដឹងទេ» ។
បើងាកទៅមើលតារាសម្តែងសាច់សខ្ចី លី ម៉ារីណា ក៏លាន់មាត់ចំពោះ Miss Grand Cambodia កញ្ញា លីវ ជីលី ផងដែរថា «សូមសរសើរដោយស្មោះគាត់កែបានស្អាតមែនមើលមិនចង់ស្គាល់» ។
គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលតំណែង Miss Grand Cambodia 2020 ដោយផ្ទេរពី សេង រដ្ឋា មក ទោះបីជាស្ថិតនៅក្នុងរយៈពេលខ្លី ប៉ុន្តែស្រីស្អាតដែលមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះបានព្យាយាមហ្វឹកហាត់ ជាមួយគ្រូបង្វឹកជនជាតិហ្វីលីពីនយ៉ាងពេញទំហឹងសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិធ្វើនៅទីក្រុងបាងកក ប្រទេសថៃកន្លងមក ដែលធ្វើឱ្យអ្នកគាំទ្រចូលរួមលើកទឹកចិត្តគ្រប់គ្នា ៕