មានត្រឹមប្តី កូន នៅក្បែរ គង់ សុជាតិ មានក្តីសុខពេញទីខួបកំណើតឆ្នាំនេះ
កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ គេចាំបានថាគឺជាថ្ងៃខួបកំណើតរបស់ពិធីការិនីល្បីឈ្មោះ គង់ សុជាតិ ។ នៅក្នុងឆ្នាំនេះ ហាក់ខុសប្លែកពីឆ្នាំមុនៗយ៉ាងខ្លាំង ក៏ព្រោះតែពិធីការិនីរូបនេះហាក់មិនបានរៀបចំកម្មវិធីជួបជុំធំដុំនោះឡើយ ពោលគឺមានត្រឹមតែកូនៗ ស្វាមី តែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ទោះជាខួបឆ្នាំនេះមិនបានជួបជុំក្រុមគ្រួសារធំ ពោលគឺឪពុកម្តាយ និង ប្អូនៗក៏ពិតមែន ប៉ុន្តែអ្នកនាង គង់ សុជាតិ ក៏បានបង្ហាញអារម្មណ៍ដ៏មានន័យសម្រាប់ថ្ងៃកំណើតដែរ ដោយនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពថ្ងៃកំណើត មានតែ ៤ នាក់ កូនៗ និង ស្វាមី ព្រមទាំងខ្លួនឯង ព្រមទាំងភ្ជាប់សារអរគុណដល់លោក ជា វិបុល យ៉ាងផ្អែម ។
សារនោះអ្នកនាង បានរៀបរាប់ថា «ឆ្នាំចាស់ទៅផ្លាស់ឆ្នាំថ្មី ជួបជុំគ្រួសារតូចរបស់យើង វាមិនពិសេសលើសអ្នកដ៏ទៃតែ វាសុទ្ធតែជាអ្វីនៃក្តីសុខរបស់គ្រួសារ ! អរគុណ សម្រាប់ការរៀបចំសម្រាប់ខួបកំណើតឆ្នាំនេះ លោកប្តី ! ហើយក៏ជូនពរឱ្យបងប្អូនពូមីង និងក្រុមគ្រួសារទាំងអស់គ្នាជៀសផុតពីជំងឺរាតត្បាតសង្គមមួយនេះឱ្យបាន» ៕