ស៊ុក សុភា នៅដល់អូស្ត្រាលីហើយ តែ បញ្ញា សិទ្ធ បន្តលើករឿងនេះពីគ្រួសារលោកមិនដាច់
បើនិយាយពីការប្រឡូកចូលក្នុងវិស័យសិល្បៈរបស់តារាចម្រៀង និង តារាសម្តែង បញ្ញា សិទ្ធ គឺមិនតិចក្រោម ១០ ឆ្នាំនោះឡើយ ដោយលោកបានកសាងកេរ្តិ៍ឈ្មោះ និង ក្លាយទៅជាតារាប្រុសមួយមានប្រជាប្រិយភាព ។ លើសពីនោះ រយៈពេលជាច្រើនឆ្នាំមកហើយ លោក បញ្ញា សិទ្ធ មិនត្រឹមតែបង្ហាញវត្តមាននៅឆាកក្នុងប្រទេសនោះទេ តែលោកក៏ធ្លាប់បានធ្វើដំណើរទៅកាន់បណ្តាប្រទេសជាច្រើនទាំងការកម្សាន្ត និង ការងារសិល្បៈទៀតផង ។
ដោយឡែកកាលពីពេលថ្មីៗនេះ លោក បញ្ញា សិទ្ធ បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយពីក្រុមគ្រួសាររបស់អតីតតារាសម្តែងលោក ស៊ុក សុភា ដែលកំពុងរស់នៅឯប្រទសអូស្ត្រាលីក៏ព្រោះតែរឿងម្យ៉ាង ។
សារនោះ លោក បញ្ញា សិទ្ធ បានរៀបរាប់ពីពេលវេលាដែលលោកបានធ្វើដំណើរទៅអូស្ត្រាលី និង ទៅលេងផ្ទះរបស់លោក ស៊ុក សុភា និង ភរិយាថា «ទោះជាឆ្ងាយពីគ្នា ក៏បងទាំងពីរមិនភ្លេចប្អូន គ្រាន់តែថាចង់ញាំអី រកទិញឱ្យប្អូន ។ កាលទៅដល់អូស្រ្តាលី គឺថាម្ហូបធ្វើទទួលប្អូនពេញផ្ទះ ប្អូនសូមអរគុណបងស្រី សារីណា និង បងប្រុស ស៊ុក សុភា ដែលបារម្ភ និង គិតដល់ប្អូន! សូមឱ្យទេវត្តាឆ្នាំថ្មីតាមថែរក្សាបង និង ក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីនេះ» ៕