រំលងគ្នាតែប៉ុន្មានថ្ងៃ តារាថៃល្បីៗ បង្អួតសមាជិកថ្មី កើតមកក្នុងជង្រុកទ្រព្យសម្បត្តិស្រាប់
នៅចាប់ឆ្នាំ ២០២១ នេះ គេសង្កេតឃើញគ្រួសារសិល្បករ សិល្បការិនីថៃល្បីៗជាច្រើន កំពុងរីករាយនឹងទទួលបានសមាជិកថ្មីជាកូនប្រុស-ស្រីបន្តបន្ទាប់គ្នា ដែលភាគច្រើនគឺជាតំណក់ឈាមដំបូងក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ។ ក្នុងនោះមានមហាជនមួយចំនួនបានលើកឡើងថា កូនៗរបស់តារាថៃល្បីៗទាំងនោះ ពិតជាមានសំណាង សម្រាលមកភ្លាមមិនត្រឹមតែទទួលបានការស្រឡាញ់ចូលចិត្តពីមហាជនទេ តែពួកគេក៏កើតក្នុងជង្រុកទ្រព្យសម្បត្តិ ក្លាយជាអ្នកប្រុសតូច ឬអ្នកនាងតូចតាំងពីក្មេង ។
១. តារាសម្ដែង Ase Wang សម្រាលសមាជិកថ្មីនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ។
២. តារាសម្ដែង Nut Devahastin ទទួលបានកាដូដ៏មានតម្លៃពីភរិយា នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ។
៣. តារាសម្ដែង Sririta Jensen បានសម្រាលទាយាទវាល់លានរបស់ត្រកូល Narongdej នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ។
៤. តារាសម្ដែង Lee Natalie ធ្វើឱ្យស្វាមីគឺលោក Fluke រំភើបចិត្តយ៉ាងខ្លាំង ខណៈនាងបានសម្រាលកូននៅថ្ងៃទៅ ៦ ខែមេសា ឆ្នាំ ២០២១ ។
៥. ពិធីករ និង តារាសម្ដែងរូបសង្ហា Kan Kantathavorn ទទួលបានសមាជិកថ្មី ដែលជាកូនដំបូងរវាងលោក និង ភរិយាបណ្ដូលចិត្តនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ ៕