ព្រោះគ្រូពេទ្យ! រយៈពេលត្រឹម ១ ខែ តារាហង្សមាស ១០ រូប ជាសះស្បើយកូវីដ-១៩
រយៈពេលជាងមួយខែមកហើយ ដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើតឡើង និង មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តក្រុងនានា ហើយក្នុងនោះក៏មានអ្នកជំងឺជាច្រើនក៏បានជាសះស្បើយរួចហើយដែរ ។
ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះក៏មានសិល្បករ សិល្បការិនី ជាច្រើនរូបបានឆ្លងដូចគ្នា ដោយក្នុងនោះគឺមានអ្នកជំងឺចំនួន ១០ រូប គឺជាតារាចម្រៀង តន្ត្រីករ អ្នកដឹកនាំ និង អ្នកនិពន្ធរបស់ផលិតកម្មហង្សមាសតែម្តង តែបើគិតមកដល់ពេលនេះ សិល្បករ សិល្បាករិនី របស់ផលិតកម្មខាងលើទាំង ១០ រូបនេះ បានជាសះស្បើយត្រលប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញហើយ ។
ជាការពិត ដោយសារការខិតខំប្រឹងប្រែងយ៉ាងសកម្មមិនថាយប់ថ្ងៃរបស់ក្រុមគ្រូពេទ្យ មហាជនចាំបានថា រយៈពេល ១ ខែ បើគិតចាប់ពីថ្ងៃដំបូងរកឃើញអ្នកក្នុងចង្កោមសិល្បៈបានឆ្លងកូវីដ-១៩ រហូតមកដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនោះ ពោលគឺការប្រកាសជាសះស្បើយរបស់តារាចម្រៀង កញ្ញា សួស វីហ្សា ដែលជាសិល្បការិនីក្រោយគេបង្អស់នៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាស ។
១. តារាចម្រៀង វី ឌីណែត
២. តារាចម្រៀង សុគន្ធ និសា
៣. ពិធីការិនី កែវ ចាន់និមល
៤. អ្នកដឹកនាំសម្តែង និង និពន្ធ លោក លី ស៊ីនហួន
៥. អ្នកដឹកនាំសម្តែង លោក អ៊ីកូ វ៉ាក់សុង
៦. តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ
៦- តន្ត្រីករ និង គ្រូភ្លេង លោក សាន់ សុវណ្ណឌីន
៧. អ្នកនិពន្ធ ម៉ម មិថុនា
៨. តារាចម្រៀង ធែល ថៃ
៩. តារាចម្រៀង សួស វីហ្សា
១០. បងថ្លៃ តារាចម្រៀង ឱក សុគន្ធកញ្ញា