Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្តាប់ចម្រៀង ស៊ូលី ផេង យូរៗ អ្នកគាំទ្រដាក់ងារជាតារាចម្រៀង Sad ឥតស្រាកស្រាន្ត
តារា

ស្តាប់ចម្រៀង ស៊ូលី ផេង យូរៗ អ្នកគាំទ្រដាក់ងារជាតារាចម្រៀង Sad ឥតស្រាកស្រាន្ត

អត្ថបទដោយ​៖ Vathey មេសា ១២, ២០២១

រយៈពេលប្រមាណជា ៥ ឆ្នាំ ក្នុងការចាប់ផ្តើមហក់ចូលក្នុងវិស័យសិល្បៈរបស់តារាចម្រៀង និង អ្នកនិពន្ធ Original Song ស៊ូលី ផេង ហាក់ទទួលបានការគាំទ្រយ៉ាងសម្បើមពីសំណាក់មហាជនអ្នកគាំទ្រ ជាពិសេសយុវវ័យដែលចូលចិត្តស្តាប់បទចម្រៀងនិពន្ធថ្មីតែម្តង ។ ម្យ៉ាងវិញទៀត បទចម្រៀងប្រមាណជាជាង ១០ បទ របស់តារាចម្រៀងរូបនេះ គឺសុទ្ធសឹងតែមានការពេញនិយម និង រក្សាប្រជាប្រិយភាពបានយូរផងដែរ ។

អាចចាត់ទុកថាជាតារាចម្រៀងជំនាន់ថ្មី លោក ស៊ូលី ផេង អាចឈរក្នុងលំដាប់តារាចម្រៀង និង អ្នកនិពន្ធ Original ដែលមានប្រជាប្រិយភាព និង បទចម្រៀងរបស់លោកគឺគ្រប់បទសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយគេបានសង្កេតឃើញមិនថាតែនៅក្នុង ហ្វេសប៊ុក ឬ យូធូប នោះទេ បទចម្រៀងតារាប្រុសរូបនេះមានអ្នកចូលស្លាប់ និង អ្នកចូលទស្សនារាបរយម៉ឺននាក់ ។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែស្គាល់រូបលោក និង និយមស្តាប់បទរបស់លោកកាន់តែច្រើនទៀតនោះ ក៏ព្រោះបទចម្រៀងរបស់លោក ស៊ូ លីផេង ទាំងអស់គឺសុទ្ធសឹងតែជាបទបែបមនោសញ្ចេតនា ទុក្ខសោក ពាក់ព័ន្ធនឹងស្នេហាមិនសមប្រកកប ពោលគឺជាបទ Sad ទាំងអស់តែម្តង ។ បទរបស់ ស៊ូ​ លីផេង បកស្រាយពាក្យពេចន៍គ្រប់ឃ្លា នៃអត្ថន័យបទចម្រៀងច្រៀងដោយតារាចម្រៀងរូបនេះ ធ្វើឱ្យអ្នកស្តាប់ហើយស្រក់ទឹកភ្នែក ក៏ព្រោះភាគច្រើនអត្ថន័យគឺសុទ្ធសឹងតែជារឿងស្រដៀងនឹងរឿងរ៉ាវពិតរបស់យុវវ័យមួយចំនួន ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់