Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទោះប្រាក់ចំណូលធ្លាក់សម័យកូវីដ តែតារាស្រី រ៉ាប៊ី មិនភ័យរឿងមួយនេះសោះ!
តារា

ទោះប្រាក់ចំណូលធ្លាក់សម័យកូវីដ តែតារាស្រី រ៉ាប៊ី មិនភ័យរឿងមួយនេះសោះ!

មេសា ១១, ២០២១

មិនខុសពីមិត្តភក្តិដទៃឡើយក្នុងរយៈពេលកូវីដ-១៩ រាលដាលបែបនេះ តារាចម្រៀងរូបស្រស់ស្អាត រ៉ាប៊ី ក៏មានការប៉ះពាល់ចំពោះប្រាក់ចំណូលរបស់ខ្លួនដែរ ប៉ុន្តែយ៉ាងណានាងហាក់មិនសូវខ្វល់ខ្វាយប៉ុន្មានឡើយ ។

ក្រៅពីបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្ត្រីនៅតាមស្ថានីយទូរទស្សន៍នានា រ៉ាប៊ី បានសម្រេចផ្អាកការថតស្ប៉តពាណិជ្ជកម្ម ក៏ដូចជា MV បទចម្រៀងមួយរយៈ ព្រោះមិនចង់ហ៊ានប្រថុយនៅក្នុងកំលុងពេលនេះ ។ បើទោះបីជាទទួលស្គាល់ពីការធ្លាក់ចុះនៅក្នុងប្រាក់ចំណូលក្តី តែ រ៉ាប៊ី ហាក់មិនសូវភ័យព្រួយប៉ុន្មានឡើយ ព្រោះមិនមានជាប់បំណុលធនាគារដូចគេ ។ បើតាមប្រភពដែលស្និទ្ធជាមួយតារាចម្រៀងរូបស្រស់ម្នាក់នេះបានឱ្យដឹងថា មិនថារថយន្ត ផ្ទះវីឡា ឬ ដីធ្លីអ្វីទេ រ៉ាប៊ី មិនបានទិញបង់រំលោះឡើយពោលគឺនាងឱ្យដាច់ៗតែម្តង ដូច្នេះមិនសូវជាបញ្ហាសម្រាប់នាងក្នុងពេលមានបញ្ហាបែបនេះឡើយ ។

គេចាំបានថាកន្លងមក រ៉ាប៊ី ក៏មានគម្រោងបើកហាងលក់ផលិតផលរក្សាសម្រស់ដែលនាងគ្រោងនឹងយកមកពីប្រទេសកូរ៉េដែរ តែត្រូវជាប់គាំងទៅវិញដោយសារកូវីដ-១៩ ផ្ទុះខ្លាំង ។ មិនមែនជាតារាលំដាប់ Grade A តែ រ៉ាប៊ី ក៏ជាតារាដែលមានជីវភាពរស់នៅហាយសូរមិនធម្មតា ដោយនាងរស់នៅក្នុងផ្ទះវីឡាដ៏ស្រស់ស្អាតមានរថយន្តទំនើបជិះដល់ទៅបីគ្រឿងទៀតផង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់