ទោះមិនទាន់បានប៉ះកូនតែ សួស វីហ្សា អរស្ទើរហោះព្រោះបានឃើញប្តីធ្វើរឿងម្យ៉ាងនេះ
គិតមកត្រឹមថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ រយៈពេល ២ ថ្ងៃហើយ ដែលតារាចម្រៀងស្រី សួស វីហ្សា បានជាសះស្បើយពីកូវីដ-១៩ និង បានត្រលប់ទៅផ្ទះវិញជួបជុំក្រុមគ្រួសារ តែយ៉ាងណាក៏ដោយអ្នកនាង ក៏នៅបន្តធ្វើចត្តាឡីស័កក្នុងបន្ទប់ដាច់ដោយឡែកម្នាក់ឯងឱ្យគ្រប់ចំនួន ១៤ ថ្ងៃទៀតសិន ។
ក្រោយពីបានដល់ផ្ទះក្តី សួស វីហ្សា នៅមិនទាន់បានប៉ះកូនស្រីបណ្តូលចិត្តនាងតូច Jenny ទៅតាមអារម្មណ៍នឹករឭកនៅឡើយនោះទេ ប៉ុន្តែតារាចម្រៀងស្រីរូបនេះក៏ហាក់មានអារម្មណ៍រំភើបរីករាយខ្លាំង ក៏ព្រោះតែកូនស្រីរបស់នាងបាននៅលើដៃរបស់ឪពុកហើយ ក្រោយមិនបានជួបគ្នាអស់រយៈពេលដល់ទៅ ១ ខែនោះ ។
អ្នកនាង សួស វីហ្សា បានរៀបរាប់ថា «មើលប៉ាកូនគេប្រឡែងគ្នាមានក្តីសុខណាស់ ! ប៉ាៗបែកពីអូនជិតមួយខែហើយ ទើបតែបានជួបកូនវិញម្សិលមិញនេះទេ ! សប្បាយពីរនាក់ប៉ាៗសិនទៅណាកូន ១៣ ថ្ងៃទៀត ម៉ាក់ៗអាចមកពកូនបានវិញហើយ ពេលនោះយើងទាំងបីនាក់អាចជួបជុំគ្នាបានវិញហើយ ។ ម៉ាក់ៗមិននៅមើលសក់ក្បាលអូន Jenny ឡើងរញ៉េរញ៉ៃ» ៕