
សារព័ត៌មាន Dispatch របស់កូរ៉េបានទម្លាយហើយថា តួអង្គគូស្នេហ៍នៅក្នុងរឿងភាគល្បី «Crash Landing On You» គឺ Seo Ji Hye និង Kim Jung Hyun ថ្មីនេះ បាន និង កំពុងតែមានទំនាក់ទំនងជាមួយគ្នាជាងមួយឆ្នាំមកហើយ ។
ប្រភពដដែលបានបន្តទៀតថា តាំងពីបញ្ចប់ការថតរួចមកពួកគេក៏ចាប់ផ្ដើមមើលចិត្តគ្នា ហើយជាញឹកញាប់អ្នកទាំងតែងតែទៅលេងផ្ទះគ្នាជារឿយៗ រហូតដល់ថ្មីៗនេះ Kim Jung Hyun បានផ្លាស់ទៅរស់នៅតំបន់ SeongDong-gu ជាមួយ Kim Ji Hye ថែមទៀតផង ។ ឥឡូវនេះអាផាតមិនរបស់អ្នកទាំងពីរនៅឆ្ងាយពីគ្នាត្រឹមតែ ១០ នាទីប៉ុណ្ណោះ ។
តាមពិតទៅអ្នកទាំងពីរស្គាល់គ្នាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ នៅពេលសម្ដែងរឿងភាគមួយរបស់ទូរទស្សន៍ SBS គឺរឿង «Don’t Dare to Dream» បន្ទាប់មកក៏បានជួបគ្នាម្ដងទៀតនៅឆ្នាំ ២០១៩ ក្នុងរឿង «Crash Landing On You» ហើយក៏បានក្លាយជាគូស្នេហ៍តែម្ដង ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ៨ មេសា ឆ្នាំ ២០២១ នេះ សារព័ត៌មាន Sports Chosun ក៏បានរាយការណ៍អំពីទំនាក់ទំនងខាងលើដូចគ្នា តែត្រូវបានផលិតកម្មរបស់អ្នកទាំងពីរបដិសេធយ៉ាងរហ័ស ៕
ប្រភព៖ Koreaboo
អត្ថបទដោយ៖ Sim