
វ៉ាដាច់រៀមច្បងហើយ! Mai Davika ឡើងលេខ ១ ជាតារាថៃមានអ្នក Follow លើ IG ច្រើនបំផុត
ចំនួនអ្នកតាមដាននៅលើបណ្ដាញសង្គមរបស់អ្នកសិល្បៈថៃល្បីៗ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការវាស់វែងប្រជាប្រិយភាពរបស់ពួកគេ ។
ដោយឡែកកន្លងមក តិច ឬច្រើនប្រិយមិត្តអ្នកនិយមតាមដានពីអ្នកសិល្បៈថៃច្បាស់ជាដឹងហើយថា រាជិនីក្នុងវិស័យសម្ដែងដែលគ្រងតំណែងដែលទទួលបានចំនួនអ្នកតាមដាន (Follower) នៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាមច្រើនបំផុតនោះគឺ កំពូលតារាស្រី Aum Patchrapa ដោយនាងមានអ្នកតាមដានរហូតដល់ជិត ១៣ លាននាក់ ។
តែថ្មីៗនេះ គេកត់សម្គាល់ឃើញចំនួនអ្នកចុចតាមដាននៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមរបស់តារាសម្ដែងស្រីថៃ Mai Davika បានកើនឡើងយ៉ាងគំហុក ដោយបច្ចុប្បន្ននាងទទួលបានអ្នកតាមដានដល់ទៅ ១២.៩ លាននាក់ ចំណែកតារាស្រី Aum ដែលជារៀបច្បង មានអ្នកចុចតាមដានលើ IG ត្រឹមតែ ១២.៧ លាននាក់ប៉ុណ្ណោះ (ចំនួននេះនៅអាចបន្តកើនឡើងបន្តបន្ទាប់ទៀត) ។
ចំនួនអ្នកចុចតាមដានរបស់តារាស្រី Mai Davika ធ្វើឱ្យនាងក្លាយជាតារាសម្ដែងស្រីឈរលើលំដាប់លេខ ១ ក្នុងប្រទេសថៃ ដែលទទួលបានអ្នកចុចតាមដាន IG (Follower) ច្រើនបំផុត ៕