
តារាស្រីនាង Lydia និង លោក Mattew តែងតែត្រូវបានយមហាជនស្ងើចសរសើរចំពោះគូស្នេហ៍របស់ពួកគេណាស់ ព្រោះថាពួកគេតែងតែសម្ដែងភាពផ្អែមល្អែម និង ស្នាមញញឹមឱ្យគ្នារហូតជាពិសេសក្រោយពីររៀបការអស់រយៈពេល ៦ ឆ្នាំ មកគ្រួសារតារាមួយគូនេះ ទទួលបានកូនដ៏គួរឱ្យស្រឡាញ់ចំនួន ២ នាក់ជាចំណងដៃ ។
ដោយឡែកនៅពេលថ្មីៗកន្លងទៅនេះ ក្នុងថ្ងៃថ្ងៃខួបគម្រប់ ៦ ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ តារាស្រីនាង Lydia បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយជូនចំពោះស្វាមីរបស់នាង ដោយរូបនាងបានរៀបចំពិធីដ៏សែនកក់ក្ដៅមួយជូនចំពោះស្វាមី ព្រមទាំងបានរៀបចំនំខេក និង បទភ្លេងយ៉ាងពិសេសជូនចំពោះ លោក Mettew ។
ជាមួយគ្នានោះដែរ បើយើងក្រឡេកទៅមើលលោក Mettew ឯណោះវិញ បន្ទាប់ពីឃើញប្រពន្ធរៀបចំ Surprise យ៉ាងពិសេសបែបនេះ លោកក៏រំជួលចិត្តទប់អារម្មណ៍មិនបានរហូតដល់ស្រក់ទឹកភ្នែករលីងរលោកមុខប្រពន្ធសម្លាញ់របស់ខ្លួន ។ យ៉ាងណាមិញ ក្រោយពីឃើញរូបភាពដ៏មានសុភមង្គលបែបនោះមក ធ្វើឱ្យមហាជនអ្នកគាំទ្រពិតជាមានការរំភើបចិត្តជាមួយអ្នកទាំងពីរខ្លាំងណាស់ ៕
អត្ថបទដោយ៖ Sorphors