
ក្រោយពីមានករណីផ្ទុះកូវីដ-១៩ សាជាថ្មីម្តងទៀតនៅប្រទេសថៃ គេកត់សម្គាល់ឃើញថាក្រសួងសុខាភិបាលប្រទេសថៃ បានរកឃើញមានអ្នកឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ ។ ក្នុងនោះដែរ ករណីផ្ទុះនោះក៏មានជាប់ពាក់ព័ន្ធជាមួយនឹងតារាសម្ដែងចម្រៀងថៃជាច្រើននាក់ណាស់ ដោយអ្នកខ្លះកំពុងធ្វើតេស្ត អ្នកខ្លះកំពុងសម្រាកព្យាបាល ហើយខ្លះទៀតកំពុងដេកបុកពោះធ្វើចត្តាឡីស័ក រង់ចាំលទ្ធផល ។
ជាក់ស្តែងបើក្រឡេកទៅមើលតារាសម្តែងនាង Ploy Chermarn ឯណោះវិញ ក៏កំពុងតែដេកភ័យខ្លួនរង់ចាំលត្ធផលទាំងអន្ទះសា ក្រោយពីតារាស្រីរូបនេះបានទៅចូលរួមក្នុងកម្មវិធីមួយ ដែលមានរកឃើញអ្នកឆ្លងកាលពីពេលកន្លងទៅ ។
ជាមួយគ្នានោះដែរនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញនេះ តារាសម្តែងស្រី Ploy Chermarn បានធ្វើការបង្ហោះទៅលើគណនី IG ថា «នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ នាងបានចូលរួមក្នុងពិធីជប់លៀងមួយនៅក្នុងខេត្ត Phuket ក្នុងនោះក៏មានអ្នកវិជ្ជមានកូវីដ -១៩ ម្នាក់មកពីបាងកកចូលរួមផងដែរ ក្រោយពីដឹងភ្លាមនាងក៏បានទៅពិនិត្យ និង ធ្វើចត្តាឡីស័ក ១៤ ថ្ងៃដើម្បីរង់ចាំលទ្ធផល បើលទ្ធផលទៅជាយ៉ាងណានោះនាងនឹងមកបញ្ជាក់ម្តងទៀត» ។
យ៉ាងណាមិញ ក្រោយពីតារាស្រីរូបនេះទន្ទឹងរង់ចាំលទ្ធផលយ៉ាងអន្ទះសាបែបនេះ ពិតជាធ្វើឱ្យមហាជនមានការព្រួយបារម្ភជំនួសនាង ដូចគ្នានោះគេក៏ឃើញមានសារជូនពរឱ្យនាងបានរួចផុតពីជំងឺឆ្លងដ៏កាចសាហាវព្រោងព្រាតពេញបណ្ដាញសង្គមផងដែរ ៕
អត្ថបទដោយ៖ Sorphors