សម្រស់ធម្មជាតិរបស់ មីង និង ក្មួយ មួយគូនេះ ស្រស់ស្អាតខ្លាំង ឆក់បេះដូងអ្នកគាំទ្រជាច្រើន
មហាជនអ្នកគាំទ្រប្រាកដជាបានដឹងហើយពីភាពល្បីឈ្មោះរបស់សិល្បការិនីវ័យក្មេង សិទ្ធី នីកា នៅក្នុងវិស័យសម្តែងខ្សែភាពយន្ត ដោយឆក់បានបេះដូងអ្នកគាំទ្រតាមរយៈទេពកោសល្យនៃការសម្តែង ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់នាង ។
បើក្រឡេកទៅមើលសែស្រឡាយរបស់តារាស្រី សិទ្ធី នីកា ឯណោះវិញក៏មិនធម្មតាដែរ ពោលគឺម្តាយមីងបង្កើតរបស់នាង ដែលជាពិធីការិនីជើងចាស់ និង តារាសម្តែងរៀមច្បង ព្រំ រដ្ឋា ក៏មានកេរ្តិ៍ឈ្មោះស្នាដៃសិល្បៈយ៉ាងច្រើនដូចគ្នាដែរ ។
ពិតណាស់ បច្ចុប្បន្នម្តាយមីងរបស់ សិទ្ធី នីកា គឺអ្នកនាង ព្រំ រដ្ឋា មិនបានបង្ហាញវត្តមានក្នុងការសម្តែងបន្តទៀតក៏ពិតមែន ប៉ុន្តែអ្នកនាងក៏កំពុងមមាញឹកក្នុងការសាងស្នាដៃយ៉ាងច្រើនក្នុងវិស័យដឹកនាំសម្តែងវិញម្តងនៅក្នុងផលិតកម្ម ភី.អ ដែលជារបស់អ្នកនាងផ្ទាល់ ។
ដោយឡែក បើក្រឡេកមកមើល សិទ្ធី នីកា ក៏មិនចាញ់ម្តាយមីងដែរ អ្នកនាងក៏កំពុងតែបោះជំហានជាសិល្បការិនីជួរមុខវ័យក្មេងក្នុងផ្នែកសម្តែងចំណោមសិល្បការិនីជាច្រើនរូបទៀតរបស់កម្ពុជាទៀតផង ៕