គ្រាន់តែតម្លៃកាបូប Yaya ស្ពាយលេងនេះ អ្នកចាយល្មមៗបាន ៥ ខែ
ធម្មតាតារាសម្ដែងស្រីជួរមុខ Yaya Urassaya ចូលចិត្តបែបសាមញ្ញៗ មិនមែនជាអ្នកចូលចិត្តបង្អួតរបស់របរសម្ភារនិយម បង្ហាញពីជីវិតកាលីបហាយសូរដូចសិល្បករ សិល្បការិនីមួយចំនួននៅក្នុងវិស័យសិល្បៈផ្សេងទៀតនោះទេ ប៉ុន្ដែយ៉ាងណា នាងត្រូវបានគេដឹងថា មិនថាសម្លៀកបំពាក់ កាបូប ឬស្បែករបស់នាងជាដើម សុទ្ធសឹងតែជាម៉ាកល្បី ចំណែកឯតម្លៃវិញខ្ពស់កប់ក្ដោង ។
ថ្មីៗនេះ ស្រីស្រស់ដែលជាគ្រាប់ពេជ្រប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃរូបនេះ បានទៅដើរលេងនៅភូកេត ដោយ Yaya បានស្ពាយកាបូបម៉ាក LV យ៉ាងសាមញ្ញ ប៉ុន្ដែតម្លៃវិញ មិនសាមញ្ញដូចកាបូបទេ គឺមួយមានតម្លៃលើសពី ១ សែនបាតឯណោះ ហើយជាប្រភេទកាបូបដែលផលិតឡើងមានកំណត់ ពោលគឺមានតែ ៣០ កាបូបប៉ុណ្ណោះក្នុងពិភពលោក ។
តាមប្រភពបានឱ្យដឹងថា កាបូបពណ៌ផ្កាឈូកម៉ាក LV និង ជាទំនិញមានកំណត់ដែលតារាស្រីជួរមុខ Yaya ស្ពាយទៅលេងសមុទ្រនៅភូកេតនេះ មានតម្លៃប្រមាណ ១៥៦ ០០០ បាត ដែលប្រហែលនឹង ៤ ៩០០ ដុល្លារអាមេរិកឯណោះ ៕