១០ ឆ្នាំហើយ ឌុច សុភា ប្រើជីវិតយ៉ាងសាមញ្ញជាមួយកូនប្រុសញ ស្ងប់ស្ងាត់ពីសិល្បៈ
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជា ១០ ឆ្នាំហើយ ដែលតារាសម្តែង ឌុច សុភា បានចែកផ្លូវជាមួយស្វាមីដោយបន្សល់នូវកូនប្រុសមួយជាចំណងដៃ ។ រហូតមកដល់ពេលនេះនាងនៅតែបន្តរស់នៅជាមួយកូនប្រុសដោយរីករាយក្នុងជីវភាពយ៉ាងហ៊ឺហាមិនធម្មតាដែរ ។
គេចាំបានកន្លងមក ឌុច សុភា ធ្លាប់ប្រាប់ថា នឹងជ្រើសយកឪពុកថ្មីឱ្យកូនប្រុសនៅពេលដែលកូនរបស់នាងធំដឹងក្តី ប៉ុន្តែពេលនេះកូនប្រុសរបស់នាងមានវ័យ ១១ ឆ្នាំទៅហើយ ឌុច សុភា នៅតែបន្តរស់នៅតែពីរនាក់កូនប្រុស ។ បើទោះកន្លងមកមានព័ត៌មានថា ឌុច សុភា នៅតែមានមន្តស្នេហ៍មានបុរសៗមិនតិចទេធ្លាក់ក្នុងអន្លង់ស្នេហ៍នាង ភាគច្រើនសុទ្ធតែជាអ្នកមានទ្រព្យធនផងដែរ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះ ១០ ឆ្នាំទៅហើយ ឌុច សុភា នៅតែមិនទាន់មានដៃគូថ្មី តែក៏មានប្រភពខ្លះលើកឡើងថា ឌុច សុភា មិនចង់បង្ហាញ ព្រោះនាងជាតារាមិនចូលចិត្តបង្ហាញជីវិតឯកជនតាមបណ្តាញសង្គមនោះឡើយ ។
ពេលនេះដែរ ឌុច សុភា ក៏បានវិលចូលសិល្បៈឡើងវិញ ដោយនាងបានចូលរួមថតរឿងភាគទូរទស្សន៍មួយជាមួយតារាសម្តែង ទឹម រដ្ឋា ដែលនាងរំពឹងថានាងរឿងភាគនេះនឹងទទួលបានការគាំទ្រពីសំណាក់មហាជន ក្រោយចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ។ អ្វីដែលកត់សម្គាល់វ័យក្បែរ ៤០ ឆ្នាំទៅហើយ តែសម្រស់របស់តារាសម្តែងរូបនេះនៅតែស្អាតបែបធម្មជាតិ និង ទាក់ទាញជាខ្លាំង ៕