អ្នកគាំទ្រស្រឡាំងកាំង លឹម សុធាវី ប្រកាសអស់កម្មនឹងគូស្នេហ៍ ក្រោយបង្ហាញមុខមិនបានប៉ុន្មាន
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញ Miss Grand Cambodia ប្រចាំខេត្តព្រះសីហនុ លឹម សុធាវី បានប្រកាសចែកផ្លូវជាមួយគូស្នេហ៍នៅតាមបណ្តាញសង្គម ក្រោយពីពួកគេបានបង្ហាញរូបភាពផ្អែមល្ហែមកន្លងមក ។
គេចាំបានថា កាលពីមួយរយៈមុនស្រីស្អាត លឹម សុធាវី បានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសម្នាក់ ដោយអះអាងថាជាគូស្នេហ៍ក្រោយពីពួកគេបានស្គាល់គ្នាប្រមាណជាពីរឆ្នាំមក ដែលកាលណោះនាងថែមទាំងមានគម្រោងដឹកដៃគូស្នេហ៍វ័យជ្រេរូបនោះចូលរោងការក្រោយពីកូវីដ-១៩ ស្ងប់ស្ងាត់ទៀតផង ។ អ្វីដែលចាប់អារម្មណ៍បង្ហាញភាពផ្អែមល្ហែមមិនបានប៉ុន្មានផង ពេលនេះ លឹម សុធាវី បែរជាបង្ហោះសារចែកផ្លូវជាមួយដៃគូរបស់ខ្លួន ដោយក្នុងសារនោះមានអត្ថន័យថា «អស់កម្មជាមួយគ្នាត្រឹមថ្ងៃហ្នឹងចុះ ខ្ញុំឈប់តាមចងកម្មអ្នកទៀតហើយ Gsx November ពីថ្ងៃនេះទៅ យើងគ្មានអ្វីត្រូវពាក់ព័ន្ធគ្នាទៀតទេ អ្នកចង់ទាក់ទងបានតាមចិត្ដ ខ្ញុំមិនមែនតុក្កតាសម្រាប់អ្នកលេងសើចទេ អ្វីដែលខ្ញុំត្រូវធ្វើខ្ញុំធ្វើអស់ហើយ» ។
ការលើកឡើងរបស់ លឹម សុធាវី បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាស្ងាត់ៗ នាងក៏ប្រកាសបែកបាក់ជាមួយដៃគូដែលទើបបង្ហាញជាសាធារណៈបែបនេះឡើយ ។ គេចាំបានថា លឹម សុធាវី កាន់តែលេចមុខលេចមាត់នៅក្នុងអាជីពសិល្បៈយ៉ាងពេញទំហឹង ក្រោយពីនាងបានក្លាយជា Miss Grand Cambodia ជ័យលាភីរងទី ១ ហើយពេលនេះស្រីស្អាតរូបនេះក្តោបបានការថតស្ប៉តនានាជាច្រើន មានតម្លៃខ្លួនក៏ទទួលបានខ្ពស់មិនធម្មតាដែរ ៕