លើកទី ១ សុខ សីឡាលីន ហ៊ានទម្លាយចរិតពិតប្អូនថ្លៃ ខណៈគ្រួសារកំពុងជួបទុក្ខលំបាក
ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា គ្រួសារតារាចម្រៀង សុខ សីឡាលីន ពេលនេះកំពុងធ្វើចត្តាឡីស័ក និង រង់ចាំលទ្ធផលតេស្តសំណាកជាលើកទី ១ បន្ទាប់ពីបងប្រុសបង្កើតរបស់នាង បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ។
សុខ សីឡាលីន បារម្ភចំពោះសុខភាពឪពុកម្ដាយរបស់នាងយ៉ាងខ្លាំង តែយ៉ាងណាកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកមួយនេះ តារាចម្រៀងស្រីខាងលើ បានរៀបរាប់ពីអត្តចរិតប្អូនថ្លៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរឡើយ ។ សុខ សីឡាលីន បានទម្លាយពីអារម្មណ៍ពិតចំពោះប្អូនថ្លៃប្រុសរបស់នាងដូចខាងក្រោម ៖
«(អារម្មណ៌ពិតរៀងវែងបន្តិច) មនុស្សប្រុសម្នាក់នេះល្អពេកហើយដែលជា បងប្រុសដ៏ល្អ ប្អូនថ្លៃដ៏ល្អ ស្វាមី និងប៉ាដ៏ល្អ កូនប្រសាដ៏ល្អ អរគុណដែលចូលមកក្នុងគ្រួសាររបស់ខ្ញុំ គ្រប់ពេលគាត់តែងតែជាជំហរ ដោះស្រាយឱ្យកម្លាំងចិត្ត មិនថាគ្រួសារៗមានបញ្ហាធំ ឬរឿងរ៉ាវអ្វី គាត់មិនដែលស្តីបន្ទោស មិនខឹងសម្បារ យល់យោគហើយឱ្យតម្លៃ គិតគូរពីគ្រួសារណាស់ រកដំណោះស្រាយល្អៗឱបក្រសោប រ៉ាប់រងតែឯង ជាជំហរកូនប្រុស (បញ្ជាក់គ្រួសារបង្កើតគាត់ទៅនៅ USA អស់ហើយ) ចឹងខ្ញុំពិតជាគោរព ស្រឡាញ់គាត់ណាស់ គាត់មើលថែប្អូនស្រីខ្ញុំ បានល្អណាស់ សុំទោសដែលរឿងខ្លះគាត់ត្រូវមកឈឺក្បាល និង រ៉ាប់រងទាំងគាត់មិនដែលរអ៊ូរទាំ មួយជីវិតខ្ញុំអស់បារម្ភពីប្អូនស្រី សុខ ស្រីល័ក្ខណ៍ ខ្ញុំហើយ ព្រោះគាត់នៅក្បែរមនុស្សល្អដូចបងប្រុស Ruon Ouk (ស្គាល់គាត់ជិត 20ឆ្នាំ តាំងពីមិនទាន់ក្លាយជាបងប្អូន គឺចរិត គាត់មិនប្រែប្រួល ចិត្តល្អ អំណត់ មនុស្សមានចំណេះដឹង និងជាមនុស្សមានហេតុផល) Love and respected you bro #បញ្ជាក់ (ពួកយើងទាំងអស់គ្នាមានសុខភាពល្អធម្មតាកំពុងរង់ចាំការយកសំណាកលើកទី2) អរគុណ បងប្អូន 3កុំ បីការពារ» ៕