គួរឱ្យសរសើរ! តារាស្រីល្បីៗ ៦ ដួងនេះ ពូកែរាំរបាំបុរាណខ្មែរបានយ៉ាងប៉ិនប្រសប់
ក្រៅពីមានទេពកោសល្យអាចក្លាយជាតារាចម្រៀង និង តារាសម្ដែងដ៏មានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ អាចទាញបានទឹកចិត្តទស្សនិកជនជាច្រើនឱ្យស្រឡាញ់ពេញចិត្តហើយនោះ តារាស្រីទាំង ៦ ដួងនេះ ក៏មានសមត្ថភាពខ្ពស់នៅក្នុងការរាំរបាំព្រះរាជទ្រព្យបានយ៉ាងស្ទាត់ជំនាញ ដែលពុំសូវមានអ្នកគាំទ្រណាដឹងឡើយ ។
តើតារាស្រីទាំង ៦ ដួងនោះមានអ្នកណាខ្លះ?
១. ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជារូបនេះ មិនត្រឹមតែមានសមត្ថភាពខ្ពស់នៅក្នុងការច្រៀងនោះទេ តែនាងក៏ត្រូវបានក្រុមគ្រួសារបណ្ដុះបណ្ដុាលឱ្យស្រឡាញ់សិល្បៈបុរាណខ្មែរតាំងពីវ័យកុមារមកម្ល៉េះ ម្យ៉ាងម្ដាយរបស់តារាចម្រៀងរូបនេះ ក៏ជាអ្នកសិល្បៈបុរាណស្រាប់ទៀតផង ម្ល៉េះហើយមិនមែនជារឿងចម្លែកទេដែលនាងចេះរាំរបាំព្រះរាជទ្រព្យយ៉ាងស្ទាត់នោះ ។
២. សួស វីហ្សា
តារាចម្រៀងល្បីឈោ្មះរូបនេះក៏ជាអ្នកធ្លាប់បានរៀនសូត្រចំណេះជំនាញខាងផ្នែករបាំដ៏ឆ្នើមម្នាក់ដែរ មកពីសាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈ ។
៣. នី មុន្នីនាថ
តារាទឹកភ្នែក នី មុន្នីនាថ ដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈរូបនេះ ក៏ធ្លាប់បានសិក្សាផ្នែកសិល្បៈបុរាណក្នុងសាកលវិទ្យាល័យភូមិន្ទ និង វិចត្រសិល្បៈកាលពីពេលកន្លងមកផងដែរ ។
៤. ចំរើន សុភ័ក្រ្ត
បើនិយាយពី ចំរើន សុភ័ក្រ វិញ តារាចម្រៀងស្រីដែលកំពុងតែមានឈ្មោះល្បីនៅក្នុងពេលបច្ចុប្បន្ន រូបនាងក៏ធ្លាប់បានហ្វឹកហាត់ និង សម្ដែងរបាំបុរាណក្នុងក្រុមកុមារបាសាក់មុនពេលបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្ម រស្មីហង្សមាស មកម្ល៉េះ ។
៥. ចំរើន សុភា
បងស្រីតារាចម្រៀង ចំរើស សុភ័ក្រ្ត រូបនេះ ក៏បានបញ្ចប់បរិញ្ញាបត្រជំនាញរបាំបុរាណនៅក្នុងមហាវិទ្យាល័យនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈដែរ ។
៦. ពុំ ធារ៉ាចិន្តា
តារាស្រីរូបនេះ ជានាដការីដែលកំពុងតែបម្រើការងារនៅក្នុងនាយកដ្ឋានទស្សនីយភាពរបស់ក្រសួងវប្បធម៌ ដែលនាងមានទេពកោសល្យផ្នែករបាំមួយនេះយ៉ាងប៉ិនប្រសប់ ៕