នេះបានចំជាកូនសេដ្ឋីមែន Sririta និង ស្វាមី មិនរំលងរឿងមួយនេះសម្រាប់កូនប្រុសទេ
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏ដូចជាប្រិយមិត្តដែលស្រឡាញ់ចូលចិត្តតារាស្រីថៃនាង Sririta Jensen នាំគ្នាកោតសរសើរពីសំណាងតារាស្រីរូបនេះយ៉ាងខ្លាំង ដោយនាងមិនត្រឹមតែមានស្វាមីល្អ ពូកែយល់ចិត្ត រៀបការចូលក្នុងគ្រួសារត្រកូលអភិជនយ៉ាងអធិកអធមទេ ប៉ុន្ដែថ្មីៗនេះ Sririta ក៏បានសម្រាលកូនប្រុសម្នាក់ មានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំងណាស់ ។
ងាកទៅតំណក់ឈាមដំបូងរវាងកំពូលតារាស្រីថៃ Sririta និង korn រូបនេះវិញ គ្រាន់តែកើតមកភ្លាម ក៏ក្លាយជាទាយាទដែលមានទ្រព្យសម្បត្តិហូរហៀរ ត្រូវមនុស្សជុំវិញខ្លួនស្រឡាញ់ថ្នាក់ថ្នម ។
ពិតណាស់ ដោយសារតែក្មេងតូច Gavin ជាទាយាទវាល់លាន ក្នុងនោះ តារាស្រី Sririta និង ស្វាមី ក៏មិនភ្លេច យកកូនប្រុសបណ្ដូលចិត្តតុបតែងខ្លួនឃ្យូតគួរឱ្យក្នាញ់ ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ឱ្យរូបគេដែរ ។ សូមទស្សនារូបថតខាងក្រោម ៖