រូបថតអបអរថ្ងៃកំណើតអ្នកម៉េម៉ាយ ភិន សុដាលីស វ័យជាង ៣០ ឆ្នាំ ភ្ជាប់សារបង្កប់អត្ថន័យញាក់សាច់
កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្រតារាសម្តែង ភិន សុដាលីស ប្រាកដជាបានដឹងហើយថា ជាថ្ងៃខួបកំណើតរបស់នាង ។
ទោះជាឆ្នាំនេះ ភិន សុដាលីស មិនបានរៀបចំកម្មវិធីធំដុំដូចឆ្នាំមុនៗក៏ព្រោះតែកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែមេម៉ាយកូនមួយស្រស់ស្អាតរូបនេះ ក៏មិនភ្លេចបង្ហាញរូបភាពដូចសព្វមួយដងនោះឡើយ ដោយជារឿយៗ ភិន សុដាលីស តែងតែបង្ហោះរូបភាពថ្មីៗ ស្អាតៗ ប្លែកៗ នៅក្នុងថ្ងៃកំណើតរបស់ខ្លួនរៀងរាល់ឆ្នាំ ។
លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមកាន់តែចាប់អារម្មណ៍ទៀតនោះ នៅក្នុងថ្ងៃកំណើតគម្រប់វ័យប្រមាណជាជាង ៣០ ឆ្នាំ ភិន សុដាលីស បានបង្ហោះសារមួយឃ្លាហាក់បង្កប់អត្ថន័យយ៉ាងខ្លាំង ដោយសារនោះនាងបានរៀបរាប់ថា «គេបោះបង់យើងជាក្តីសុខរបស់គេ យើងរឹងមាំដើម្បីខ្លួនឯងជាក្តីសុខរបស់យើង រីករាយថ្ងៃកំណើតខ្លួនឯង» ៕
រូបភាព៖ C.nation studio