៥ សន្លឹកដើមខែមេសា ពីម៉ាក់ម៉ាក់អូន ឆលី ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូក
ដោយសារជំងឺកូវីដ-១៩ កំពុងរាលដាលបែបនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ដូចជាមិត្តរួមទ្រនំដែរមិនមានសកម្មភាពថ្មីៗនៅក្នុងសិល្បៈនោះឡើយ ប៉ុន្តែតារាចម្រៀងរូបនេះតែងបង្ហាញរូបភាពថ្មីៗក៏ដូចជាស្ទីលតែងខ្លួន បែ្លកៗដល់អ្នកគាំទ្រ ។ យ៉ាងណាមិញថ្មីៗនេះអ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរក្រោយពីបានឃើញរូបភាព ៥ សន្លឹករបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ។
ក្នុងឈុតសម្លៀកបំពាក់បែបយុវវ័យសម័យថ្មី គេចាប់អារម្មណ៍ឃើញមួយឈុតនេះរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា មើលទៅពិតជាឃ្យូដ និង ស្រស់ស្រាយជាខ្លាំង ។ មានការលើកឡើងពីសំណាក់ហ្វេនៗថា ៥ សន្លឹកនេះមើលទៅ ឱក សុគន្ធកញ្ញា ពិតជាក្មេង និង ទាក់ទាញខ្លាំងណាស់មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។ ខ្លះលើកឡើងថាក្រោយមានស្វាមី និង កូនមែន ឱក សុគន្ធកញ្ញា កាន់តែប្រែស្អាតជាងមុន ហើយការលេងស្ទីលស្លៀកពាក់វិញមើលទៅកាន់តែប្លែកនឹងកាលីបជាខ្លាំង ។ រូបភាពទាំងនេះក៏ទទួលបានការពេញចិត្ត និង ស៊ែរ ពីសំណាក់អ្នកលេងនៅក្នុងបណ្តាញសង្គមជាច្រើន ។
ឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំណាងដែលជៀសផុងពីជំងឺកូវីដ-១៩ ខណៈ ដែលមិត្តភក្តិរួមទ្រនំជាច្រើនផ្ទុកជំងឺមួយនេះ ប៉ុន្តែយ៉ាងណាកន្លងមកតារាចម្រៀងរូបនេះក៏បុកពោះមិនស្ទើរ តែជាលទ្ធផលនាងក៏ដូចជាក្រុមគ្រួសារទទួលបានលទ្ធផលគាប់ប្រសើរ ៕