ឡូយណាស់! ស្រីនា ចំណាយប្រាក់ធ្វើរឿងម្យ៉ាងជាកាដូដល់ Fan តារាចម្រៀង IU នៅកម្ពុជា
កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ Youtuber វ័យក្មេង ស្រីនា បានធ្វើឲ្យអ្នកគាំទ្ររូបនាង ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងកូរ៉េដ៏ល្បីល្បាញរបស់កូរ៉េ IU មានក្តីរំភើបចិត្តយ៉ាងខ្លាំង ក៏ព្រោះតែ ស្រីនា បានចំណាយប្រាក់ផ្ទាល់ខ្លួនទិញ Album ចម្រៀងរបស់ IU ជូនដល់អ្នកគាំទ្រនៅកម្ពុជារបស់តារាកូរ៉េរូបនេះ ។
តាមការឱ្យដឹងនៅលើផេក Sangpop បានឱ្យដឹងថា «ស្រីនា បានចំណាយលុយផ្ទាល់ខ្លួនរបស់គាត់ ទិញ Album ថ្មីរបស់ IU ហើយផ្ញើទៅកាន់អ្នកគាំទ្ររបស់ IU នៅកម្ពុជា ហើយអ្នកទទួលបាននោះ គឺប្រហែលជា ១០ នាក់ប៉ុណ្ណោះ ក្រោយពីអ្នកគាំទ្ររបស់ IU នៅកម្ពុជា ទាំងអស់បានឆ្លើយតបសំនួររបស់ ស្រីនា ពាក់ព័ន្ធនឹង តារាល្បី IU ដែលជា Idol របស់នាងនៅក្នុង Story Instagram» ។
គួរឱ្យដឹងថា ក្រោយពីធ្វើរឿងខាងលើនេះហើយ ស្រីនា ត្រូវបានអ្នកគាំទ្រតារាចម្រៀង IU នៅកម្ពុជា រំភើបចិត្តយ៉ាងខ្លាំង អរគុណដល់ ស្រីនា ហើយរហូតមានអ្នកគាំទ្រខ្លះស្រក់ទឹកភ្នែកនឹងភាពរីករាយទៀតផង ៕