ផ្ទុះល្បី គឹម លក្ខិណា វិលចូលសិល្បៈក្រោយស្ងាត់ ២០ ឆ្នាំ ចាប់ដៃតារាចម្រៀងស្រី ២ នាក់ គឺជាព័ត៌មានបំពោតអ្នកគាំទ្រ
កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ មានការចែករំលែកព័ត៌មានតៗគ្នា ពីការលេចឮថាអតីតតារាចម្រៀងរៀមច្បងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង គឹម លក្ខិណា នឹងត្រលប់វិលចូលសិល្បៈវិញ ដោយចាប់ដៃគូជាមួយ ពេជ្រ សោភា និង ឈិត សុវណ្ណបញ្ញា ។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ផេកហ្វេសប៊ុកឈ្មោះ Cheetahxii ដែលជាអ្នកបានផុសដំណឹងខាងលើធ្វើឱ្យសារព័ត៌មានបានយកទៅចុះផ្សាយនោះ បានចេញមុខមកបកស្រាយជាថ្មីថា ការលេចឮនោះជារឿងបោកបំពោតនោះទេ ព្រោះតែកាលពីថ្ងៃទី ០១ ខែមេសា ជាថ្ងៃ April fool’s Day ។
ក្រោយពីទទួលដំណឹងថានេះគ្រាន់តែជាការលេងសើចនោះ ក៏មានអ្នកគាំទ្រមួយចំនួនហាក់ខកបំណង ហើយខ្លះទៀតក៏ខឹងសម្បាមិនតិចដែរ ដែលបានយកដំណឹងដ៏រសើបដែលអ្នកគាំតែងទន្ទឹងរង់ចាំមកលេងសើចបែបនេះ ៕