អុញនៅសុខៗ រឿន ណាត ស្រាប់តែប្រកាសថាសុខចិត្តស្រឡាញ់ស្រីគ្នាឯងវិញ ផ្អើលអ្នកគាំទ្រ
ថ្មីៗនេះ បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសបុរសៗហាក់មានការភ្ញាក់ផ្អើល និង ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក៏ព្រោះតែនាងបានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកថា ខ្លួនសុខចិត្តស្រឡាញ់ស្រីគ្នាងឯងវិញ ។
ក្នុងសារនោះ រឿន ណាត បានរៀបរាប់ថា «ដើម្បីកុំឱ្យបុរសមានការលំបាក នាងខ្ញុំសុខចិត្តសុំស្រឡាញ់ស្រីគ្នាឯងវិញ!» ។
មូលហេតុដែលធ្វើឱ្យស្រីស្អាតរូបនេះបានបញ្ចេញសារនេះ ក៏ព្រោះតែ រឿន ណាត បានឆ្លើយតបនឹងការលើកឡើងរបស់បុរសមួយចំនួន ដែលបានសរសេរលេងសើចនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «ដើម្បីកាត់បន្ថយអត្រាស្រ្តី Single កើនឡើង ខ្ញុំបាទតំណាងបុរសកម្ពុជាយល់ព្រមទទួលយកប្រពន្ធពីរ ដោយគ្មានលក្ខណ្ឌ និង ផ្តល់សិទ្ធិស្មើៗគ្នា» ។
យ៉ាងណាមិញ ក្រោយ រឿន ណាត ប្រកាសសុខចិត្តស្រឡាញ់ស្រីគ្នាឯងវិញនោះ អ្នកគាំទ្រ និង មិត្តភក្តិក្នុងបណ្តាញសង្គមមួយចំនួន ក៏បានយល់ថានាងគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ ហើយអ្នកគ្រប់គ្នាបានចូលរួមបញ្ចេញមតិបែបលេងសើចជាមួយនឹង រឿន ណាត ផងដែរ ៕