អស់ទាស់! ស៊ឹម ស្រីនិច លេងស្ទីលរដូវក្តៅ ចេញមកកាច តែគួរឱ្យស្រឡាញ់
មិនត្រឹមតែមានសមត្ថភាពនៅក្នុងការសម្តែងរឿងបានល្អប៉ុណ្ណោះទេ សូម្បីតែស្ទីលនៃការតែងខ្លួន និង រូបភាពសិល្បៈរបស់ ស៊ឹម ស្រីនិច នីមួយៗ ក៏ធ្វើឱ្យមហាជនជាពិសេសបុរសៗមិនតិចទេ លួចក្នាញ់នឹងសម្រស់របស់តារាស្រីរូបរាងតូចច្រឡឹងនេះ ។
មិនខុសពីតារាដទៃទេជារឿយៗ ស៊ឹម ស្រីនិច តែងចែករំលែករូបភាពដ៏ស្រស់ស្អាតរបស់ខ្លួន ដល់អ្នកគាំទ្រនៅតាមបណ្តាញសង្គម ។ អ្វីដែលចាប់អារម្មណ៍ទាំងរូបភាព និង ការតែងខ្លួនពិតជាទាក់ទាញមិនធម្មតាឡើយ ។ យ៉ាងណាមិញ ថ្មីៗនេះនាងបានសម្ញែងរាងក្នុងឈុតសិចស៊ីបង្ហាញដើមទ្រូងដែលធ្វើឱ្យអ្នកគាំទ្របើកភ្នែកគ្រប់ៗគ្នា ។ បើទោះជាមានការលើកឡើងថាដើមទ្រូងរបស់ ស៊ឹម ស្រីនិច មិនធំទ្រលុកទ្រលន់ក៏ពិតមែន តែមើលទៅស័ក្តិសមជាមួយនឹងដងខ្លួនរបស់នាងទាក់ទាញមួយបែប ។
បើទោះជាមានសម្រស់ទាក់ទាញបែបនេះក្តី តែ ស៊ឹម ស្រីនិច បែរជាអភ័ព្វស្នេហ៍ទៅវិញ ដែលនាងធ្លាប់ទទួលរងនូវអំពើហឹង្សាពីដៃគូដល់ទៅពីរឆ្នាំឯណោះ ប៉ុន្តែជាសំណាងល្អនាងបានដកខ្លួនចេញពីចំណងស្នេហ៍មួយនេះទាន់ពេល ។ បច្ចុប្បន្ននេះ ស៊ឹម ស្រីនិច មិនទាន់រកអ្នកស្អំបេះដូងថ្មីនៅឡើយទេ ៕