ភ្ញាក់ព្រើត ពេលឃើញសម្រស់តារាចម្រៀងស្រីល្បី ៣ ដួងថតរួមគ្នា កាលពី ១៣ ឆ្នាំមុន
ទស្សនិកជនជាច្រើនប្រាកដជាស្គាល់ច្បាស់ តារាចម្រៀងស្រីល្បីឈ្មោះ ៣ ដួងគឺ ឱក សុគន្ធកញ្ញា, ពេជ្រ សោភា និង ឈិត សុវណ្ណបញ្ញា ដែលពួកគេជាមិត្តរួមផលិតកម្មដ៏ជិតស្និទ្ធនឹងគ្នាកាលពីអតីតកាល ហើយបើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ឈិត សុវណ្ណបញ្ញា បានផ្លាស់ប្ដូរទ្រនំទៅជ្រកកោននៅផលិតកម្មថោនវិញក៏ដោយ ប៉ុន្ដែទំនាក់ទំនងរបស់ពួកគេនៅតែល្អូកល្អិន រាប់អានគ្នាជាបងប្អូនដូចកាលពីមុនដដែល ។
ដើម្បីរំឭកអនុស្សវរីយ៍ចាស់ៗ ពេជ្រ សោភា ធ្លាប់បានបង្ហោះរូបថតចាស់មួយសន្លឹកបង្ហាញពីចំណងមិត្តភាពរាប់ឆ្នាំ ដែលក្នុងនោះមាននាង តារាចម្រៀង ឱក សុគន្ធកញ្ញា និង ឈិត សុវណ្ណបញ្ញា បានថតរូបជុំគ្នា ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាបញ្ចេញយោបល់ក្នុងន័យភ្ញាក់ផ្អើលសឹងតែគ្រប់មាត់ទៅលើរូបសម្រស់របស់ពួកគេទាំង ៣ ដែលមើលទៅហាក់ខុសឆ្ងាយពីបច្ចុប្បន្នខ្លាំងណាស់ ។
តាមរយៈរូបថតចាស់មួយសន្លឹកដែលអ្នកនាង ពេជ្រ សោភា បានបង្ហោះនោះ គឺបានថតតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ហើយបើគិតមកដល់ឆ្នាំ ២០២១ នេះ វាមានរយៈពេល ១៣ ឆ្នាំហើយ ទោះបីតិច ឬច្រើន ច្បាស់ណាស់សម្រស់ត្រូវតែប្រែប្រួលខ្លះមិនខាន ៕